កីឡា
បិទវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យមកីឡាតុងហ្គីលម៉ូដូ
ភ្នំពេញ ៖ លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង និងជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា និងលោក ហាជីមិ សៃតុ ប្រធាន សហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិននៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០អញ្ជើញចូលរួមវិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យមក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។

លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធរាយការណ៍ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣២នាក់ នារី ០៧នាក់ និង មានការចូលរួមពីថ្នាក់ដឹកនាំ លោក គ្រូ អ្នកគ្រូមកពីបណ្តាក្លិបនានានៅរាជធានីភ្នំពេញ។

លទ្ធផលរបស់លោកគ្រូ អ្នកគ្រូ ជាចៅក្រម អាជ្ញាកណ្ដាល ពិតជាបានមកពីការខិតខំហ្វឹកហាត់ដ៏ហ្មត់ចត់ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។

លោក ហាជីមិ សៃតុ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូឥណ្ឌូចិន បានមានប្រសាសន៍ថា លោក គ្រូ អ្នកគ្រូ និងប្អូនៗទាំងអស់ខិតខំយកចិត្តទុក ដាក់បន្ថែម និងផ្សព្វផ្សាយកីឡានេះឲ្យទៅកាន់បណ្ដាខេត្តឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។ ដោយធ្វើការពន្យល់អំពីសារសំខាន់របស់កីឡាតុងហ្គីលម៉ូដូ និងប្រវត្តិ ព្រមទាំងចក្ខុ វិស័យលើកស្ទួយកីឡាតុងហ្គីលម៉ូដូ ក្នុងការចូល រួមការប្រកួតSEA GAMES ខាងមុខនេះ។

លោក ជ័យ ចាប បានមានប្រសាសន៍ថា ជាការពិតណាស់ រយៈពេល៥ថ្ងៃនៃវគ្គបណ្ដុះបណ្ដា លចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យម នាពេលនេះ គឺជាការផ្ដល់ឱកាសឲ្យលោក គ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដាល ទទួលបាន សមត្ថភាពពេញលេញក្នុងការត្រៀមលក្ខ ណៈសម្រាប់ការរៀបចំការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកនាពេលខាងមុខនេះ។ នាពេលបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឱ្យគ្រប់វិស័យទាំងអស់មានការអភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះមានវិស័យកីឡាផងដែរ។
បើយើងគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០ ២៣ គឺមានរយៈពេល០៣ឆ្នាំប៉ុណ្ណោះ ហេតុនេះ ដើម្បីឱ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា និងការត្រៀមការប្រកួតកីឡា SEA GAMES 2023ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០២៣។ក្នុងពេលនោះលោកប្រធាន បានប្រកាសទទួលស្គាល់ សមាគមកីឡាតុងហ្គីលម៉ូដូចំនួន ៣ខេត្ត គឺ សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ ដំបង សមាគមកីឡាតុងហ្គីលម៉ូដូខេត្តសៀមរាប និងសមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពត៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


