សុខភាព
ម្ដាយជាសះស្បើយពីកូវីដ មានអង់ទីគ័រការពារទារកមិនឱ្យឆ្លងវីរុសបានរហូត ១០ខែ តាមរយៈការបំបៅដោះ
ការស្រាវជ្រាវថ្មីមួយរបស់អាមេរិកបង្ហាញថា ម្តាយដែលជាសះស្បើយពីជំងឺកូវីដ-១៩អាចបញ្ជូនអង់ទីគ័រការពារវីរុសទៅឱ្យទារកតាមរយៈទឹកដោះ រហូតដល់ ១០ខែ។

អ្នកស្រាវជ្រាវបានប្រមូលទឹកដោះម្ដាយដែលបរិច្ចាគដោយស្ត្រី ៧៥នាក់ ធ្លាប់វិជ្ជមានកូវីដ-១៩ រួចបានពិនិត្យរកប្រូតេអ៊ីនប្រឆាំងវីរុស។
ពួកគេរកឃើញ ៨៨ ភាគរយនៃស្ត្រីដែលធ្លាប់តេស្តវិជ្ជមានទាំងនោះ មានកម្រិតអង់ទីគ័រអាចរារាំងវីរុសមិនឱ្យបង្កការឆ្លងមេរោគនៅក្នុងផ្លូវដង្ហើមរបស់នាងម្ដងទៀតឡើយ។ ជាពិសេស ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ សំណាកទឹកដោះម្ដាយដែលធ្លាប់ផ្ទុកវីរុសកូវីដភាគច្រើនបានបន្សាបមេរោគ តាមរយៈការបំបៅដោះកូន មិនឱ្យឆ្លងដល់ទារកនោះទេ។
អ្នកសិក្សាមកពីមន្ទីរពេទ្យ Mount Sinai នៅទីក្រុងញូវយ៉ក អះអាងថា អង់ទីគ័រ Immunoglobin A គឺជាប្រភេទអង៉ទីគ័រពិសេសដែលកើតមាននៅក្នុងទឹកដោះម្តាយ ហើយវាអាចផ្តល់នូវការការពារតាមរយៈប្រព័ន្ធរំលាយអាហារ ឬឈាមរបស់អ្នកដែលធ្លាប់ឆ្លងមេរោគ និងអ្នកចាក់វ៉ាក់សាំង។ ដូច្នេះទឹកដោះម្ដាយអាចបង្កឱ្យមានភាពស៊ាំទៅកាន់ទារកពី ៤ ទៅ ១០ ខែ។

ដោយឡែក អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់បន្ថែមអំពីការបង្កើតអង់ទីគ័ររពីម្ដាយទៅកាន់ទារកថា ទាំងស្រ្តីមានគភ៌ និងស្ត្រីកំពុងបំបៅកូនដោយទឹកដោះ អាចចាក់វ៉ាក់សាំងបាន ដោយមិនមានផលប៉ះពាល់អ្វីនោះទេ។ ចំពោះស្ត្រីដែលកំពុងបំបៅ ក្រោយពេលចាក់វ៉ាក់សាំងរូច នៅតែអាចបន្តបំបៅដោះកូនជាធម្មតា។ វ៉ាក់សាំងនឹងផ្ដល់ការពារទាំងម្ដាយ ទាំងទារក ឱ្យប្រឈមហានិភ័យតិចបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ហេតុផល ៥យ៉ាង ស្ត្រីមានផ្ទៃពោះត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩កុំខាន
ចុចអាន៖ WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន