ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំ លើកទឹកចិត្តបុគ្គលិក និងសិស្ស ធ្វើតេស្តខ្លួនឯង ក្រោយបុណ្យភ្ជុំ
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ និងសិស្សានុសិស្សស្វែងរកទីកន្លែងធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយខ្លួនឯង ពេលត្រឡប់មកពីចូលរួមពិធីបុណ្យភ្ជមបិណ្ឌវិញ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែតុលានេះថា យើងបានយកសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលទៅផ្សព្វផ្សាយដល់បុគ្គលិកអប់រំ សិស្សានុសិស្ស ក្រោមឱវាទឱ្យមានការប្រុងប្រយ័ត្នក្នុងកំឡុងពេលដែលឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ដោយឱ្យពួកគាត់មានការប្រុងប្រយ័ត្នការពារខ្លួនទៅណាមកណាត្រូវពាក់ម៉ាស រក្សាសុវត្តិភាព ពិសេសទៅកន្លែងប្រមូលផ្តុំ។
លោកប្រធានមន្ទីរ បានបន្តថា ជាងនេះទៅទៀត ពេលត្រឡប់មកពីបុណ្យភ្ជុំវិញ មន្ទីរសូមលើកទឹកចិត្តឱ្យបុគ្គលិក និងសិស្សានុសិស្សទៅស្វែងរកកន្លែងពិនិនិត្យសំណាកដើម្បីធ្វើតេស្តដោយខ្លួនឯង ហើយចំពោះការណែនាំឱ្យសាលានីមួយៗមានឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដល់គ្រូ និងសិស្សនោះ នៅមិនទាន់មានការណែនាំនៅឡើយទេ។

រាជរដ្ឋាភិបាលបានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី ទាំងអស់ត្រូវពង្រឹងលើវិធានការទប់ស្កាត់ និងបង្ការការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលសម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខ។
ក្នុងនោះនៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ក្រសួង ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានា ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះ មន្ត្រីរាជការ កម្មករនិយោជិត និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ សហគ្រាស និងទីតាំងអាជីវកម្មនានា។

ទន្ទឹមគ្នានេះ នៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវិត្ថភាពផ្នែកសុខាភិបាល ពិសេស វិធានការ ៣កុំ ៣ការពារ ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុម គ្រួសារពីការឆ្លងមេរោគកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


