សុខភាព
សូមស្វែងយល់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃក្រួសតម្រងនោម!
បើទោះជាមានមូលហេតុផ្សេងៗគ្នានៃការកកើត ទំហំតូចឬធំ គ្រួសតម្រងនោម អាចសម្ងំនៅក្នុងខ្លួនមនុស្ស ដោយមិនបញ្ចេញជារោគសញ្ញាអ្វីទាំងអស់ដល់អ្នកជំងឺ ជាពិសេសនៅពេលដែលវាមិនទាន់ធ្វើឲ្យស្ទះដល់លំហូរនៃប្រព័ន្ធទឹកនោម។

នៅពេលដែលក្រួសតម្រងនោមរំកិល ឬធ្វើឲ្យស្ទះដល់ដំណើរលំហូរនៃទឹកនោម ព្រឹត្តិការណ៍ពីរធំៗអាចកើតមានឡើង
១) ការឈឺចាប់ខ្លាំងនៅតំបន់ចង្កេះ (Colique néphrétique)
ការឈឺចាប់នេះបណ្តាលមកពីការស្ទះភ្លាមៗនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (អាចខាងឆ្វេង ឬខាងស្តាំ) បណ្តាលឲ្យមានការរីកធំ ដោយការដក់ទឹកនោមនៅក្នុងតម្រងនោម។ ការឈឺចាប់នេះអាចនឹងធូរស្បើយទៅវិញដោយសារ

ក. ការធ្លាក់ផុតពីបំពង់ទឹកនោមចូលទៅក្នុងផ្លោកនោម ដោយគ្រួសដែលមានទំហំតូចៗ (៣-៤មម)
ខ. ការបែកធ្លាយនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (Rupture fornix)

គ. ការប្រើថ្នាំបំបាត់ការឈឺចាប់
ចំណាំ៖ គ្រោះថ្នាក់ធ្ងន់ធ្ងររហូតខូចតម្រងនោម ភាគច្រើនជួបប្រទះក្នុងករណីចុងក្រោយ ដែលអ្នកជំងឺលែងមានការឈឺចាប់បន្ទាប់ពីពិសាថ្នាំ ហើយគិតថាគ្រាប់គ្រួសជ្រុះ ឬធ្លាក់បាត់។ ផ្ទុយទៅវិញគ្រួសនោះ អាចនៅបន្តស្ទះដោយលែងមានរោគសញ្ញាឈឺចាប់ខ្លាំងដូចពីដំបូង។ ដោយសារការស្ទះនេះ តម្រងនោមនឹងចាប់ផ្តើមខ្សោយបន្តិចម្តងៗ រហូតដល់ខូចលែងដំណើរការ។

២) ការឈឺចាប់នៅតំបន់ចង្កេះរួមទាំងមានការក្តៅខ្លួន (Pyélonéphrite aiguë)
គឺជាការស្ទះនៅផ្លូវបង្ហូរទឹកនោម រួមទាំងការរលាកស្រួចស្រាវដល់បំពង់ទឹកនោម និងតម្រងនោម ដែលស្ទះនោះ។
កត្តាចម្បងដែលធ្វើឲ្យមានមេរោគ ឬខ្ទុះក្នុងប្រព័ន្ធបង្ហូរទឹកនោម គឺការចាល់ ឬស្ទះទឹកនោមនៅផ្នែក ណាមួយនៃប្រព័ន្ធ។ ការរលាកតម្រងនោមស្រួចស្រាវបណ្តាលមកពីការស្ទះទឹកនោម (Pyélonéphrite aiguë obstructive) ជាករណីបន្ទាន់វេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យអ្នកជំងឺគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

នៅមន្ទីរពេទ្យកាល់ម៉ែត យើងជួបប្រទះករណីអ្នកជំងឺធ្ងន់ធ្ងរ ដែលមានសញ្ញាគំរាមកំហែងដល់អាយុជីវិត ដូចករណីខាងលើ មាន ៣ ទៅ ៤ ករណីជាមធ្យមក្នុងមួយខែ។ អ្នកជំងឺទាំងនោះភាគច្រើនស្តែងចេញ ជាសញ្ញាដូចខាងក្រោម (Septicémie)៖
– ស្មារតីមិននឹងន
– សម្ពាធឈាមមិននឹងន (ស្រុតចុះ)
– ក្តៅខ្លួន (+/-)
– ហត់
ក្រោយការធ្វើរោគវិនិច្ឆ័យពីការរលាកតំរងនោមស្រួចស្រាវដោយការស្ទះ ការព្យាបាលដោយថ្នាំ នៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ បូករួមទាំងការបង្ហូរទឹកនោម ដែលមានមេរោគ ឬខ្ទុះទាន់ពេលវេលា គឺអាចជួយសង្គ្រោះជីវិតអ្នកជំងឺឡើងវិញបាន។

ដើម្បីការពារកុំឲ្យគ្រួសតម្រងនោមផ្តល់ផលវិបាករហូតដល់ខូចតម្រងនោម ឬមហន្តរាយដល់អាយុជីវិត សូមបងប្អូនអញ្ជើញទៅពិគ្រោះយោបល់ ធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ដែលមានគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់។

«សូមអញ្ជើញលោក លោកស្រី ដែលសង្ស័យមានរោគសញ្ញាគ្រួសតម្រងនោម មកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកវះកាត់ប្រព័ន្ធម៉ូតសាស្ត្រ ធ្វើការរករោគវិនិច្ឆ័យ ពិសេសការព្យាបាលដោយការឆ្លុះ ចាប់ និងបំបែកគ្រួសតាមបង្ហួរនោមដោយ ឧបករណ៍ ដែលមានទំហំតូច មានភាពងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានការឈឺចាប់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សារៈសំខាន់នៃការធ្វើអេកូសរសៃឈាម ដែលទៅចិញ្ចឹមខួរក្បាល!

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ