វប្បធម៌ ជំនឿ
ដៃគូជីវិត និងសហការីល្អ ដែលសក្ដិសមជាមួយឆ្នាំ «រោង»
តាមប្រតិទិនតាមចន្ទគតិមនុស្សឆ្នាំ «រោង» មានជោគជតាជាសត្វនាគ ពង្សទេវតាប្រុស និងមានធាតុមាស។
ដូច្នេះហើយ ទើបឆ្នាំនាគសក្តិសមប្រើលេខ ៤, ៦, ៨ និង ៩ ទុកជាលេខនាំសំណាង មិនថាវាជាលេខទូរសព្ទ លេខកុង លេខយានជំនិះ ឬវិស័យនានាដែលប្រើលេខ សុទ្ធតែលើកហុងស៊ុយមនុស្សឆ្នាំនេះទាំងអស់។

ចំណែកវត្ថុប្រើប្រាស់នានាទាំងក្នុងនិងក្រៅផ្ទះ ឆ្នាំរោងសក្តិសមណាស់នឹងពណ៌ ស ក្រហម និងពណ៌មាស។ មានពណ៌៣នេះ អាចបន្ថែមរាសី នាំលាភសំណាងហូរហៀរ។
ប្រុសឬស្រីកើតក្នុងឆ្នាំ «រោង» ជាមនុស្សមានមហិច្ឆតា ឆ្លាត ស្មោះត្រង់ អត់ធ្មត់ ហើយខិតខំធ្វើការដោយគំនិតផ្តួចផ្តើម។ ប្រសិនបើពួកគេអាចប្រកាន់ខ្ជាប់នូវរឿងមួយពួកគេនឹងទទួលបានសមិទ្ធិផលដ៏អស្ចារ្យ។ ពួកគេជាមនុស្សដែលមានចិត្តស្រឡាញ់ ហើយរាប់អានមិត្តភក្តិជាមួយមនុស្សគ្រប់ប្រភេទ។
ពួកគេសុភាពរាបសា មានភាពឧស្សាហ៍ព្យាយាមក្នុងការងារ តែងហែលឆ្លងឯករាជ្យនៅក្នុងជីវិតតាំងពីជំទង់មក ហើយពួកគេមានភាពរីករាយនិងការប្តេជ្ញាចិត្តក្នុងការធ្វើអ្វីៗបានល្អ។ ពួកគេមានសមត្ថភាពការងារនិងការគ្រប់គ្រងឆ្នើមព្រមជាមួយគំនិតច្នៃប្រតិដ្ឋខ្ពស់ ដូច្នេះពួកគេកើតមកដោយមានភាពជាអ្នកដឹកនាំ។ ប៉ុន្តែពេលខ្លះ ពួកគេខ្វះការអត់ធ្មត់ ហើយជារឿយៗនឹងបោះបង់ចោលពាក់កណ្ដាលទី នាំបាត់បង់សមិទ្ធិផលជាច្រើន។

ឆ្នាំ «រោង» គួរធ្វើការជាមួយមនុស្សឆ្នាំ រកា និងម្សាញ់ យកអ្នកក្រោមបង្គាប់ជាមនុស្សឆ្នាំខាល និងសហការរកស៊ីជាមួយមនុស្សឆ្នាំ រោង និង ថោះ។
ចំណែកឆ្នាំនាគនៅលីវ គួររៀបការជាមួយមនុស្សឆ្នាំ មមី វក និងជូត ទើបជួយយឹតយោងគ្នា និងរស់នៅជាមួយគ្នាដល់ចាស់ព្រឹទ្ធចាស់ព្រាង៕
អត្ថបទ៖ សន្យា
ចុចអាន៖ «រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង
ចុចអាន៖ រុក្ខជាតិមួយប្រភេទជួយទម្លុះឧបសគ្គ និងបង្កើនថាមពលសុខភាព ចំពោះឆ្នាំ «ថោះ»

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ