Connect with us

សេដ្ឋកិច្ច

វិស័យដឹកជញ្ជូនអ្នកដំណើរ ចាប់ផ្តើមមានសកម្មភាព ក្រោយការបើកសង្គម-សេដ្ឋកិច្ច

បានផុស

នៅ

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩ មានការ​ថម​ថយបន្តិចហើយនោះ មានវិស័យជាច្រើនក៏បានបើកដំណើរការឡើងវិញផងដែរ។ ក្នុងនោះ វិស័យដឹកជញ្ជូន​អ្នក​ដំណើរ ក៏បាននិងកំពុងដំណើរឡើងវិញដែរ។

លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា​នេះ​​ថា បន្ទាប់ពីមានការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក គឺមាន​ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយចំនួន បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបានផ្អាកដំណើរ​អស់​រយៈ​ពេលជាច្រើនខែ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែការក៏មានក្រុមហ៊ុនមួយចំនួនដែរ ដែលមិនទាន់​បាន​បើក​​ដំណើរការឡើងវិញ។ ចំណែកប្រជាពលរដ្ឋ ក៏បានចាប់ផ្ដើមធ្វើដំណើរ តាមរថយន្តក្រុងឡើងវិញជាបណ្ដើរៗ ហើយដែរ ដោយមានការ​ការ​ពារ​ខ្លួនយ៉ាងល្អពីជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆឹម ចំណាន បានឲ្យដឹងថា «តាំងពីរាជរដ្ឋាភិបាល ប្រកាសបើកប្រទេស​ឡើងវិញហ្នឹង​ គឺផ្នែកវិស័យដឹក​ជញ្ជូន​​ហ្នឹង​បានបើក ក្រុមហ៊ុនខ្លះគាត់បានបើកហើយ បានដំណើរការពីរ បីរថ្ងៃហើយ ហើយក្រុមហ៊ុនខ្លះក៏អត់ទាន់​បើកដែរ ទើបតែរៀបចំខ្លួន ប្រម៉ែប្រមូលបុគ្គលិកអញ្ចឹងទៅ ហើយឃើញថា បើកពីរ បីរ​ថ្ងៃនេះ ឃើញថា មានបងប្អូន​ប្រជាពលរដ្ឋហ្នឹង គាត់ក៏មានការធ្វើដំណើរមកខ្លះដែរ វាមិនទាន់បានច្រើនទេ ប៉ុន្តែជាការចាប់ផ្ដើម ដូចជាការចាប់​ផ្ដើម​ថ្មី ការរស់នៅបែបគន្លងថ្មី»។

ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ បានបញ្ជាក់បន្ថែមថា ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក មាន​ក្រុម​ហ៊ុនខ្លះបានបិទទ្វារលែងដំណើរការតែម្ដង ហើយក្រុមហ៊ុនខ្លះទៀតបានប្ដូរពីដឹកអ្នកដំណើរ ទៅដឹកជញ្ជូនទំនិញ​វិញ​ តែលោកមិនទាន់មានរបាយការណ៍ជាក់លាក់ នៅឡើយទេ។ លោកបានលើកឡើងថា​ «រយៈពេលជិត ២ឆ្នាំមកនេះ គាត់មានការស្មុគស្មាញ គាត់មានការវិបត្តិមែនទែន ហើយមកដល់ម៉ោងនេះ គឺមានក្រុមហ៊ុននៅខាងសមាគមរបស់​ខ្ញុំ ប្រហែលជា ៥០ភាគរយដែរ បានបើកដំណើរការ ហើយ៥០ភាគរយទៀត កំពុងធ្វើការងារមួយចំនួន ដើម្បីធ្វើ​ម៉េចបម្រើប្រជាពលរដ្ឋ ក៏ដូចជាអាជីវកររបស់ ឲ្យល្អប្រសើរ»។

លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា បានឲ្យដឹងដែរថា ប្រជាពលរដ្ឋចាប់ផ្ដើម​ធ្វើ​ដំណើរតាមរថយន្តក្រុងមានចំនួនច្រើនជាងមុន បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ច ឡើងវិញមក ជាពិសសគោលដៅភ្នំពេញ-សៀមរាប និងភ្នំពេញ-ព្រះសីហនុ។

លោក មឿន សម្បត្តិ មានប្រសាសន៍ថា «ដោយសារយើងឃើញថា នៅខាងកំពង់សោមវិស័យផ្សេងៗ បានដំណើរ​ការ​ឡើងវិញទាំងអស់ អញ្ចឹងអ្នកដែលគាត់ត្រូវធ្វើដំណើរទៅកម្សាន្ដ ទៅធ្វើការជាដើម ចាប់ផ្ដើមមានសកម្មភាព​ឡើង​វិញហើយ សូមអបអរសាទរ និងស្វាគមន៍ នូវអ្វីដែលជាការប្រកាស របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ ដែល​ជួយឲ្យសេដ្ឋកិច្ចកម្ពុជារបស់យើង វិលទៅរកស្ថានភាពដើមត្រឡប់មកវិញ»។

ជាមួយគ្នានេះ សម្រាប់ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា គឺបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្ដីណែនាំ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសបានតម្រូវឲ្យភ្ញៀវអ្នកធ្វើដំណើរ ពាក់​ម៉ាស់​ជាប់ជាប្រចាំ នៅពេលធ្វើដំណើរតាមរថយន្តរបស់ខ្លួន។

ចំណែកឯលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានឲ្យដឹងដែរថា ក្រុមហ៊ុន​ដឹកអ្នក​ដំណើរ​​របស់លោក នឹងចាប់ផ្ដើមដំណើរការឡើងវិញ នៅថ្ងៃទី៥ ខែវិច្ឆិកាស្អែកនេះ បន្ទាប់ពីទទួលបានភ្លើង​ខៀ​វពីរាជរដ្ឋាភិបាល ។

លោកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា «ចាប់ពីថ្ងៃទី៥ ខែ១១ យើងចាប់ផ្ដើមដំណើរការសេវាកម្ម ដឹកជញ្ជូន​ភ្ញៀវ​តាមរថយន្តពេលយប់ ហើយនិងពេលថ្ងៃជាធម្មតាវិញ ហើយដោយឡែកយើងអត់ទាន់ទិន្នន័យ រង់ចាំយើងដំណើរ​ការមួយរយៈសិន យើងនឹងអាចដឹងថាតើ គាត់អាចដំណើរការប្រហែលប៉ុន្មានភាគយ យើងអាចដឹងពេលហ្នឹង»។

លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានថមថយបន្តិចក៏ពិតមែន តែសមាគមដឹកជញ្ជូនអ្នកដំណើរ តែងតែចុះត្រួត​ពិនិ​ត្យ និងណែនាំដល់ក្រុមហ៊ុន​ដឹកជញ្ជូនអ្នកដំណើរ ត្រូវធ្វើយ៉ាងណាអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួង​សុខាភិបាល និងវិធាន​ការផ្សេងៗទៀត ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម