សន្តិសុខសង្គម
កម្លាំងអាវុធហត្ថ ៣នាក់រងរបួស នៅពេលចុះបង្ក្រាបជនជាតិថៃ ១៥នាក់ ដែលបង្កបញ្ហានៅក្រុងប៉ោយប៉ែត
សមត្ថកិច្ចចម្រុះ ក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបជនជាតិថៃបានចំនួន ១៥នាក់ ក្នុងករណីផឹកស៊ីឈានដល់ទាញកាំភ្លើងបាញ់គ្នាផ្អើលក្រុងប៉ោយប៉ែត។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង ១២ និង២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២១ ខែវិចិ្ឆកា ឆ្នាំ ២០២១ នៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណុច Casino ផ្កាយប្រាំ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការផ្ទុះអាវុធនៅក្រុងប៉ោយប៉ែតនេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលបង្កការអុកឡុកបង្កបញ្ហា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ យ៉ាងខ្លាំង។
លោកបានឲ្យដឹងបន្តថា ក្រុមបង្កទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស ៣នាក់។ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ ត្រូវគ្រាប់កាំភ្លើង ដែលជនបង្កបាញ់ធ្លាយថ្ពាល់ និងថ្គាមពីម្ខាង ទៅម្ខាងរបួសធ្ងន់។ កម្លាំងសមត្ថកិច្ចសមត្ថកិច្ច បានបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ស្ថានការណ៍ ហើយសមត្ថកិច្ចបានចាប់ខ្លួនក្រុមបង្កទាំងនេះ ១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្កបញ្ហានេះ បន្តបន្ទាប់ទៀត។
ក្រោយពីសភាពការណ៍ស្ងប់ស្ងាត់ហើយ មន្ត្រីអាវុធហត្ថដែលរងរបួស ត្រូវបានដឹកបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ។ ចំណែជនសង្ស័យទាំង ១៥នាក់ កំពុងស្ថិតក្នុងការឃាត់ខ្លួនសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយដែលនេះជាព័ត៌មានបឋមប៉ុណ្ណោះ៕
អត្ថបទ៖ វ៉ាន់ ណាង






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៦ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ