សន្តិសុខសង្គម
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះរដ្ឋបាលអាគារស្នាក់នៅ៣កន្លែង រកឃើញជនបរទេស៨០នាក់ និងសម្ភារប្រព្រឹត្តបទល្មើសOnline Scam
អាជ្ញាធរខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះរដ្ឋបាលតាមទីតាំងអាគារស្នាក់ចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ដែលមានការសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scam។ ជាក់ស្ដែងកម្លាំងគណៈបញ្ជាការឯកភាព បានរកឃើញសម្ភារៈមួយចំនួនដែលបម្រើឲ្យប្រព្រឹត្តបទល្មើស Online Scam នៅក្នុងអាគារមួយកន្លែង និងមានអគារមួយរកឃើញមានការប្រមូលផ្តុំជនបរទេសស្នាក់នៅដោយខុសច្បាប់ តែមិនជាប់ពាក់ព័ន្ធបទល្មើសនោះឡើយ។

ក្នុងប្រតិបត្តិការធ្វើឡើង ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ មានក្រោមការសម្របសម្រួលតាមនីតិវិធីរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត , លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យមាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទេប ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែងចំនួន ៣ទីតាំង ក្នុងនោះបិទសៀល ១ទីតាំង និងធ្វើរដ្ឋបាល២ទីតាំង។


សូមបញ្ជាក់ថា ទីតាំងអាគារកម្ពស់៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជំនាញចុះត្រួតពិនិត្យ រកឃើញសម្ភារមួយចំនួនសង្ស័យ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online scam ដោយក្នុងនោះមិនមានជនបរទេសស្នាក់នៅនោះទេ អាជ្ញាធរជំនាញបានសម្រេចបិទសៀល ជាបណ្ដោះអាសន្ន និង បន្តធើ្វការស្រាវជ្រាវរកម្ចាស់។


ក្នុងនោះផងដែរ កម្លាំងជំនាញបានបន្តចុះរដ្ឋបាលនៅទីតាំងអាគារកម្ពស់៤ជាន់ មាន២៥បន្ទប់មួយកន្លែងទៀត ដែលមានជនបរទេសស្នាក់នៅប្រមូលផ្ដុំជាច្រើន ជាជនជាតិឥណ្ឌូនេស៊ី ដែលមានចំនួន៨០នាក់ ស្រី២៧នាក់ តែមិនរកឃើញមានការជាប់ពាក់ព័ន្ធបទល្មើសនោះទេ។ ដើម្បីឲ្យចូលរួមជាមួយអាជ្ញាធរ ទប់ស្កាត់កុំឲ្យកើតមានបទល្មើសកើតឡើង អាជ្ញាធរមានអប់រំណែនាំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យា។


ដោយឡែកទីតាំងអគារមានកម្ពស់២ជាន់ មាន១៤បន្ទប់ កម្លាំងជំនាញបានចុះធើ្វការត្រួតពិនិត្យ ជាក់ស្ដែងរកមិនមានឃើញមានជនបរទេសស្នាក់នៅ រឺ មានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។ ក្នុងនោះអាជ្ញាធរ ក៏បានធ្វើការអប់រំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យាផងដែរ ដើម្បីចូលរួមសហការទប់ស្កាត់បទល្មើសមួយនេះ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


