ព័ត៌មានជាតិ
មន្ទីរធម្មការ និងសាសនាបន្ទាយមានជ័យ កំពុងចាត់វិធានការលើសង្ឃមួយអង្គ សង្ស័យជួលអគារឱ្យក្រុមឆបោកតាមអនឡាញ
មន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ កំពុងចាត់វិធានការលើព្រះសង្ឃមួយអង្គ ក្រោយសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងឧក្រិដ្ឋជនប្រព្រឹត្តសកម្មភាពឆបោកតាមអនឡាញមួយកន្លែង ហើយដាក់ការសង្ស័យថា ទីតាំងអគារដែលឧក្រិដ្ឋជនជ្រកកោនធ្វើសកម្មភាព ជាកម្មសិទ្ធិរបស់ព្រះសង្ឃ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក បៀន ថាន ថ្លែងប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី១៨ខែឧសភា នេះ ថា លោកទើបតែទទួលបានព័ត៌មានជុំវិញករណីសង្ស័យព្រះសង្ឃ មានអគារជួលឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលសមត្ថកិច្ចបានចុះបង្ក្រាបកាលពីថ្ងៃទី ៦ ខែឧសភា កន្លងទៅថ្មីៗនេះ។ បើតាមប្រភពដដែល ព្រះសង្ឃដែលសង្ស័យថាជាម្ចាស់អគារមាន ព្រះនាម ភិក្ខុ គាត សីហា បច្ចុប្បន្នគង់នៅវត្តរតនារាម ផ្សារកណ្តាល ក្នុងខេត្តបន្ទាយមានជ័យ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ អះអាងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកបានធ្វើរបាយការណ៍ជូនទៅក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីសុំគោលការណ៍សម្រេចលើនីតិវិធីបន្តទៀត។

គួររម្លឹកថា កាលពីថ្ងៃទី៦ ខែឧសភា ថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងនៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនបរទេសប្រមាណ ១៣០នាក់ និងឧបករណ៍សង្ស័យមួយចំនួនទាក់ទងនឹងបទល្មើសឆបោកតាមអនឡាញ។ ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាបអគារនេះ ព្រះអង្គ គាត សីហា បាននិមន្តទៅដល់ទីតាំងនេះ ក្រោយមកត្រូវបានសមត្ថកិច្ចសាកសួរ រួចទើបអនុញ្ញាតឱ្យនិមន្តត្រឡប់ទៅគង់នៅវត្តវិញ៕
ដោយ៖អពៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


