Connect with us

ចរាចរណ៍

ស្លាប់ ៥ នាក់ គ្រោះថ្នាក់ចរាចរ រថយន្តបុកគ្នានៅក្រុងបូកគោ ខេត្តកំពត

បានផុស

នៅ

(ខេត្តកំពត)៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់បានបាត់បង់ជីវិត និង៦នាក់ទៀតរងរបួសធ្ងន់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរ ខណៈរថយន្តដឹកដែកបែកកង់មុខ ហើយរេចង្កូតទៅបុករថយន្តសាមយ៉ុងដឹកអ្នកដំណើរ ក្នុងទិសដៅផ្ទុយគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត​លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង​១០និង​៣០នាទី​​ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង ដែលបង្កឡើងដោយរថយន្តដឹកដែក ពាក់ស្លាកលេខ ព្រះសីហនុ 3A-8518 បើកបរមកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តនោះក៏បែកកង់មុខផ្នែកខាងឆ្វេងហើយរេចង្កូតទៅផ្នែកខាងស្តាំ ទើបជ្រុលទៅបុកជាមួយរថយន្តសាមយ៉ុងដឹកអ្នកដំណើរ ដែលធ្វើដំណើរមកពីកើតទៅលិចក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យមានអ្នកស្លាប់នៅកន្លែងកើតហេតុ ៤ នាក់ និងរបួសធ្ងន់ចំនួន៧នាក់។

ប្រភពបានបញ្ជាក់​ទៀតថា ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយឃាត់ខ្លួនអ្នកបើកបររថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលក្រុងបូកគោដើម្បីសួរនាំ និងបានដឹកបញ្ជូនអ្នករងរបួសទាំង៧នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប៉ុន្តែក្នុងចំណោមនោះដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ក៏មានជនរងគ្រោះម្នាក់ទៀតបានស្លាប់ពេលដឹកមកដល់មន្ទីរពេទ្យ ដែលតួលេខអ្នកស្លាប់មានចំនួន៥នាក់ហើយ និងអ្នករបួសធ្ងន់មានត្រឹមតែ៦នាក់។

ក្នុងករណីនេះ សមត្ថកិច្ចកំពង់ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះផងដែរ។

ក្រោយពីវាស់វែង សមត្ថកិច្ចបាននាំយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋានក្រុងបូកគោ។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តរលួស ក្នុងសង្កាត់បឹងទូក ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង​ ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម