KPT+
តជែលក្រចកញឹកញាប់ បង្កើនហានិភ័យមហារីកស្បែក?
ការតជែលក្រចក មានការពេញនិយមខ្លាំង សម្រាប់ស្រីៗយើងនៅពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ ថ្វីត្បិតតែការតជែលមានភាពស្រស់ស្អាត និងអាចរក្សាទុកបានយូរក៏ពិតមែន ប៉ុន្តែវាត្រូវការជំនួយពីកាំរស្មីUV ដើម្បីធ្វើឲ្យជែលឆាប់ស្ងួតល្អ ដែលដំណើរការនេះអាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកស្បែក ប្រសិនបើយើងតជែលជារៀងរាល់ពីរបីសប្ដាហ៍ម្ដង។

តើវិទ្យុសកម្មនៃកាំរស្មីUVប៉ះពាល់អ្វីខ្លះចំពោះស្បែក?
មានកាំរស្មីUV មានចំនួន៣ប្រភេទ ដែលកាំរស្មីទាំងនេះសុទ្ធតែបំផ្លាញស្បែក ប៉ុន្តែមានតែកាំរស្មីUVA និងUVB ប៉ុណ្ណោះដែលអាចមកដល់ផ្ទៃផែនដី។ ពិតណាស់ កាំរស្មីUVកើតចេញពីព្រះអាទិត្យ អាចជួយស្បែកផលិតវីតាមីនD តែវាក៏អាចបង្កឲ្យមានការរលាកប្រសិនបើយើងប៉ះពាល់រយៈពេលយូរ។ លើសពីនេះ កាំរស្មីUVក៏អាចបង្កគ្រោះថ្នាក់ និងធ្វើឲ្យស្បែករបស់យើងឆាប់ចាស់មុនវ័យ និងលេចចេញស្នាមជ្រីវជ្រួញ។ កាំរស្មីទាំងនេះ អាចជ្រាបចូលទៅក្នុងស្រទាប់ស្បែកយ៉ាងជ្រៅ ដោយបំផ្លាញDNAនៅក្នុងកោសិកាស្បែក និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ក៏ដូចជាធ្វើឲ្យរាងកាយពិបាកទប់ទល់នឹងការឆ្លងមេរោគ និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។
ម៉ាស៊ីនសម្ងួតក្រចកប៉ះពាល់ស្បែកយ៉ាងម៉េចខ្លះ?
ម៉ាស៊ីនសម្ងួតក្រចកដែលប្រើប្រាស់ក្នុងអំឡុងពេលតជែល បញ្ចេញកាំរស្មីUVក្នុងបរិមាណខុសៗគ្នា ព្រោះវាមានកម្រិតពន្លឺខុសៗគ្នា ហើយកម្លាំងក៏អាស្រ័យលើថាមពលចំនួនវ៉ាត់របស់ម៉ាស៊ីនដូចគ្នា។ ដូច្នេះហើយ ម៉ាស៊ីនដែលមានចំនួនវ៉ាត់ខ្ពស់ បញ្ចេញកាំរស្មីកាន់តែច្រើន។

ជំងឺមហារីកស្បែកអាចកើតនៅលើដៃ ជើង និងក្រោមក្រចក
មហារីកស្បែកអាចវិវត្តនៅក្រោមក្រចក និងដៃទាំងពីរ ក៏ដូចជាម្រាមដៃ និងម្រាមជើង។ ចំណែកឯជំងឺមហារីកស្បែកដែលកើតនៅក្រោមក្រចក អាចមានពណ៌ត្នោតខ្ចី ឬចាស់នៅលើក្រចក និងមានលក្ខណៈបញ្ឈរ។ ដូចនេះ គ្នាយើងគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ប្រសិនបើក្រចកមានពណ៌ក្រមៅ និងកាន់តែធំទៅៗ ព្រមទាំងគ្របដណ្ដប់នៅលើផ្ទៃក្រចក។ ម្យ៉ាងវិញទៀត យើងក៏ត្រូវប្រុងប្រយ័ត្ន ប្រសិនបើដៃ ឬជើងរបស់យើងមានដំបៅក្រហម ស្នាមអុជៗ ឬឫសដែលក្រជាសះស្បើយ៕
ចុចអាន៖បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថា យើងកំពុងមានបញ្ហាសុខភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


