Connect with us

KPT+

ក្រចកជើងឡើងលឿងក្រាស់ គួរដោះស្រាយ បែបណា?

បានផុស

នៅ

ក្រចកជើងឡើងលឿងក្រាស់ អាចបណ្តាលមកពីឆ្លងមេរោគផ្សិត របួស របត់​ឈាមរត់មិនល្អ​ ឬមាន​ជំងឺ​ត្រអកដែលបណ្តាលឲ្យក្រចកជើងមិនស្អាត​។ ដើម្បីឲ្យក្រចកមានសុខភាពល្អឡើងវិញ យើងគួរធ្វើម៉េច?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ឆ្លងមេរោគផ្សិត

ប្រសិនបើក្រចកជើងឡើងលឿងក្រាស់ដោយសារមេរោគផ្សិត ក្រចកជើង​យើងមិនត្រឹមតែ​ឡើង​លឿង​​ក្រាស់ទេ ថែមទាំងផុយ ហើយប្រែរូប​រាង​​​ទៀតផង។

– លាបប្រេងដូង៖ ប្រេងដូងថ្នាំធម្មជាតិដែលអាចកម្ចាត់មេរោគផ្សិត ព្រោះប្រេងដូងសម្បូរទៅដោយអាស៊ីដខ្លាញ់​ដែល​អាចជ្រាបចូលស្រទាប់ខ្លាញ់របស់ភ្នាសកោសិកាមេរោគផ្សិត រួចបំបែក និងបំផ្លាញ​កោសិកា​មេរោគ​ផ្សិត។

យើងអាចជូតប្រេងដូងនៅលើក្រចកដែលឡើងលឿងក្រាស់ពីរបីដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព។

ត្រាំជើងជាមួយទឹកខ្មេះផ្លែប៉ោម និងម្សៅបេកឃីងសូដា៖ ម្សៅ​បេកឃីង​​​សូដា​មិនអាចសម្លាប់មេរោគផ្សិតទេ តែអាចការពារមេរោគផ្សិតពីការឆ្លងរាលដាល។ រីឯ​ទឹកខ្មេះផ្លែប៉ោមអាចប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីដោយកាត់បន្ថយកម្រិតជាតិអាស៊ីដ នៅក្នុង​ក្រចកជើង​ឡើងលឿងក្រាសរបស់យើង ព្រោះមេរោគផ្សិតរីកដុះដាល់​លឿន​ក្នុងបរិស្ថានដែលមានជាតិអាស៊ីដ។

យើងអាចលាយទឹកខ្មេះផ្លែប៉ោមមួយពែងជាមួយទឹកក្តៅឧណ្ហៗល្មមត្រាំជើងបាន រួចត្រាំ​រយៈ​ពេល​ ១៥ នាទី។ បន្ទាប់មក លាយម្សៅ​បេកឃីងសូដាចំនួន ៤-៥ ស្លាបព្រាបាយ និង​ទឹកល្មម​ត្រាំ​ជើងបាន រួចត្រាំជើងរយៈពេល ១៥ នាទីដែរ​។ យើងអាចត្រាំជើងបែបនេះពីរដងក្នុងមួយថ្ងៃ។

-​ ជូតក្រចកជើងជាមួយប្រេងដើមតែលាយប្រេងអូលីវ៖ ប្រេងចម្រាញ់ពីដើមតែអាចកម្ចាត់មេរោគផ្សិត និងបាក់តេរីបាន។ យើងអាចជូត​ក្រចក​ជើងជាមួយ​ប្រេង​ចម្រាញ់​ពីដើមតែលាយប្រេងអូលីវដើម្បីជួយបន្ទន់ក្រចកជើង និងជួយឱ្យក្រចកយើង​ប្រែ​ជា​ស្តើង​វិញ និង​អាច​ធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។

២. របត់ឈាម​រត់​មិនល្អ

​របត់ឈាម​រត់​មិនល្អអាចបណ្តាលមកពីជំងឺរ៉ាំរ៉ៃជាច្រើន ក្នុងនោះជំងឺទឹក​នោមផ្អែមជាមូលហេតុ​ចម្បងមួយ។ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ក្រចកជើងយើងអាចឡើងលឿងក្រាស់ ដូច្នេះ យើង​ត្រូវ​ព្យាបាល និងគ្រប់គ្រង​ជំងឺទឹកនោមផ្អែមឲ្យ​បាន​ល្អ ដើម្បីឱ្យរបត់ឈាមរត់បានល្អឡើង​វិញ។

ដូច​គ្នា​ដែរ យើងត្រូវជ្រើសរើសស្បែកជើងដែលល្មមនឹងជើង និងចៀសវាងស្បែក​ជើង​ដែលតូចចង្អៀត ព្រោះ​ស្បែក​ជើងដែលតូចជាងជើងធ្វើឱ្យម្រាមជើងយើងគាបចូលគ្នាដែលធ្វើឱ្យឈាមរត់មិនបានល្អ ហើយ​ត្រូវត្រួតពិនិត្យ​ជើងជាប្រចាំដើម្បីប្រាកដថា ជើងអត់មានរបួស។

លើសពីនេះទៅទៀត មុនពេលចូលគេងយើងអាចត្រាំជើង​ជាមួយទឹកក្តៅ​ឧណ្ហៗដើម្បីជំរុញ​ចលនា​​ឈាមរត់។

២. ជំងឺត្រអក

ជំងឺត្រអកអាចបណ្តាលមកពីមូលហេតជាច្រើនដូចជា បែកញើស ស្រេស្ត ប្រតិកម្មជាមួយសាប៊ូ ឬ​ទឹកអប់។ ដូច្នេះ យើងអាចចៀសវាងមូលហេតុបង្កដូចដែលបានរៀបរាប់ខាងលើ។

យើងអាចស្អំទឹកកកនៅលើក្រចកជើងដែលឆ្លងជំងឺត្រអកដើម្បីជួយកាត់​បន្ថយអាការៈហើម ឡើង​ក្រហម ឬរមាស់។ យើងក៏អាចសាកល្បងវិធីសាស្រ្តព្យាបាលក្រចកជើងឡើងលឿងក្រាស់ដោយសារ​មេរោគផ្សិត ឬ​អាច​លាបថ្នាំព្យាបាលជំងឺត្រអក។

ក្រចកជើងឡើងលឿងក្រាស់អាចត្រូវការពេលវេលាព្យាបាលរាប់សប្តាហ៍ ឬរាប់ខែ អាស្រ័យ​លើ​មូលហេតុបង្ក។ លើសពីនេះទៅទៀត ក្រចកជើងឡើងលឿងក្រាស់ងាយបែក និងប្រេះណាស់ ដូច្នេះ​មុន​នឹង​កាត់​តម្រឹម​ក្រចក យើងគួរត្រាំជើងជាមួយទឹកក្តៅឧណ្ហៗប្រហែល ១០ នាទី រួចជូតឱ្យស្ងួតទឹក​សិន ​ចាំ​យក​កន្រ្តៃកាត់ក្រចកឱ្យត្រង់ដោយប្រុងប្រយ័ត្ន និង​ថ្នមៗ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ឧស្សាហ៍ឈឺក្រពះញឹក សាកល្បង ៥ វិធីនេះ ធានាថាបានធូរស្បើយមិនខាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម