ព័ត៌មានជាតិ
ធ្វើពិធីសាសនាលើកំណាត់ផ្លូវជាតិលេខ ៥៦ កើតមានគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ
ខេត្តបន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសិរីសោភ័ណ បានធ្វើពិធីខាងជំនឿសាសនា ប្រោះព្រំបួងសួងសុំសេចក្តីសេចក្តីចម្រើន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៥៦ ពីសាលាក្រុងសិរីសោភ័ណ ដល់ព្រំប្រទល់តាម៉ាក្នុងឱកាសចូលឆ្នាំសកល។
ពិធីបួងសួងប្រោះព្រំបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នេះធ្វើនៅមុខសាលាក្រុងសិរីសោភ័ណនៅព្រឹកថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០២១។



លោកហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការធ្វើពិធីបួងសួងសុំក្តីសុខចម្រើនគឺដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជាតិនេះ ក្នុងឱកាសពិធីចូលបុណ្យឆ្នាំសកល។
លោកហុឹលរ៉ាយ៉ាបានបញ្ជាក់ថា កន្លងមកផ្លូវជាតិលេខ ៥៦ នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាញឹកញាប់មិនលោះថ្ងៃឡើយ ដោយសារតែអ្នកបើកយានយន្តមិនគោរពច្បាប់ចរាចរណ៍ ដូច្នេះលោកបានពិធីបួងសួងនិងប្រោះព្រំនេះ គោលបំណងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដើម្បីសុំសេចក្តីសុខចចម្រើននាឱកាសចូលឆ្នាំសកល
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


