Connect with us

ជីវិតកម្សាន្ដ

តារាល្បី មីយ៉ាន់ម៉ា Paing Takhon កាត់ទោសជាប់ពន្ធនាគារ ៣ឆ្នាំ ក្រោយបាត់ដំណឹងជិត ៧ខែ

បានផុស

នៅ

តារាល្បីឈ្មោះបំផុតរបស់មីយ៉ាន់ម៉ាលោក Paing Takhon ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ​​ពីបទការចូលរួមក្នុងការតវ៉ាបាតុកម្មទ្រង់ទ្រាយធំ ដែលបានធ្វើឱ្យកក្រើកប្រទេស បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC News នៅថ្ងៃនេះ បន្ទាប់ពីតារាប្រុសរូបនេះបានបាត់ដំណឹងនៅលើប្រព័ន្ធអនឡាញអស់ពេលជិត ៧ខែកន្លងមក។

50 binh sỹ ập đến bắt giữ "nam thần" Myanmar Paing Takhon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paing Takhon ជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងដែលមានអ្នកគាំទ្ររាប់លាននាក់ទាំងនៅក្នុងស្រុក និងអន្តរជាតិ កាលពីពេលកន្លងទៅ លោកបានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារជាមួយពលរដ្ឋមីយ៉ាន់ម៉ា ហើយលោកក៏ធ្លាប់ប្រកាសថ្កោលទោសរដ្ឋាភិបាល តាមបណ្ដាញសង្គមផ្ទាល់ខ្លួនផងដែរ។

Myanmar Celeb 'Paing Takhon' Condemns Coup

មិនបានប៉ុន្មានថ្ងៃ កំលុងខែមេសា ឆ្នាំ២០២១ បន្ទាប់ពីចូលរួមតវ៉ាជាមួយបាតុករ តារាប្រុសវ័យ ២៤ឆ្នាំរូបនេះ ក៏ត្រូវបានចាប់ខ្លួន និងលេចឮដំណឹងថា លោកត្រូវបានរដ្ឋាភិបាលធ្វើទារុណកម្មថែមទៀតផង។ ចាប់តាំងពីមានការចាប់ខ្លួន Paing Takhon ពុំមានដំណឹងអ្វីពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោកនោះទេ សូម្បីបណ្ដាញសង្គមរបស់តារាប្រុសរូបនេះក៏ត្រូវកាត់ផ្ដាច់ទាំងស្រុងផងដែរ។

Paing Takhon: Myanmar celebrity gets three years in jail for mass protests  - BBC News

ទើបតែថ្ងៃទី២៧ ខែធ្នូ ម្សិលមិញនេះ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា Paing Takhon ត្រូវបានជាប់ចោទពីបទញុះញង់ការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ៕

Paing Takhon to become tourism ambassador for Myanmar to promote Thai  inbound tourism | Traveldailynews.Asia

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តួឯកប្រុស Spider-Man ក្លាយជាម្ចាស់ខ្សែភាពយន្តរកចំណូលបាន ១ពាន់លានដុល្លារ រហូតដល់ ៥រឿង

ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ា សម្រុកទៅចាប់ខ្លួនតារាល្បី Paing Takhon ទាំងព្រឹកព្រលឹម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម