ជីវិតកម្សាន្ដ
មិត្តភក្តិជិតស្និទ្ធទម្លាយថា Diddy វិះត្រូវអ្នកទោសដូចគ្នាសម្លាប់ក្នុងគុក
Sean Diddy Combs ដែលជាសហគ្រិនតន្ត្រី និងជាតារាចម្រៀងរ៉េបដ៏ល្បីល្បាញដែលត្រូវបានកាត់ទោសពីបទជួញដូរផ្លូវភេទ កំពុងប្រឈមមុខនឹងឧប្បត្តិហេតុហិង្សាជាបន្តបន្ទាប់នៅក្នុងពន្ធនាគារ។ មិត្តភក្តិជិតស្និទ្ធម្នាក់បានបង្ហាញថា តារាប្រុសវិះនឹងស្លាប់ បន្ទាប់ពីអ្នកទោសម្នាក់ទៀតបំរុងចាក់ប្រហារដោយកាំបិត ខណៈពេលដែលគាត់កំពុងដេកនៅក្នុងបន្ទប់ឃុំឃាំង។

លោក Charluzzi Finney ដែលជាមិត្តភក្តិជិតស្និទ្ធរបស់តារារ៉េបអស់រយៈពេលជាង ៣០ ឆ្នាំ បានប្រាប់ Daily Mail កាលពីថ្ងៃពុធថា Diddy បានភ្ញាក់ឡើងដោយមានកាំបិតចាក់បំពង់ករបស់គាត់ នៅក្នុងបន្ទប់ឃុំឃាំង ក្នុងមជ្ឈមណ្ឌលឃុំឃាំង Metropolitan ក្នុងទីក្រុង Brooklyn។
«ខ្ញុំមិនដឹងថាគាត់បានប្រយុទ្ធប្រឆាំងនឹងជនល្មើស ឬថាតើឆ្មាំអាចធ្វើអន្តរាគមន៍បានឬអត់ ហើយប្រសិនបើបុរសម្នាក់នេះពិតជាចង់ធ្វើបាបគាត់មែន Sean ប្រាកដជារងរបួសហើយ Finney បាននិយាយដោយមិនបញ្ជាក់ពីកាលបរិច្ឆេទ និងពេលវេលានៃហេតុការណ៍នោះទេ ប៉ុន្តែបានស្មានថាទង្វើដ៏គួរឲ្យភ័យខ្លាចនេះ គ្រាន់តែជាការគំរាមកំហែងប៉ុណ្ណោះ។ ច្រើនជាងការព្យាយាមធ្វើបាប Diddy យ៉ាងធ្ងន់ធ្ងរ។
Diddy ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Brooklyn ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៤ បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទជួញដូរផ្លូវភេទ កេងប្រវ័ញ្ច និងពេស្យាចារ។ គាត់ត្រូវបានកាត់ទោសកាលពីខែកក្កដា ពីបទដឹកជញ្ជូនពីរករណីសម្រាប់គោលបំណងញុះញង់ឲ្យធ្វើពេស្យាចារ។
កាលពីខែមុន Diddy ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសហព័ន្ធរយៈពេល៤ឆ្នាំ និង២ខែ។ គាត់ក៏ត្រូវបានបញ្ជាឲ្យចូលរួមក្នុងកម្មវិធីសុខភាពផ្លូវចិត្ត និងការប្រើប្រាស់សារធាតុញៀន និងបង់ប្រាក់ពិន័យចំនួន ៥០០,០០០ដុល្លារផងដែរ។
មេធាវីរបស់ Diddy ពីមុនបានស្វែងរកការដោះលែងគាត់ ដោយលើកឡើងថាកូនក្ដី បានជាប់ពន្ធនាគារជាងមួយឆ្នាំនៅក្នុងពន្ធនាគារដ៏ល្បីល្បាញបំផុតមួយនៅអាមេរិក។ គាត់ក៏ធ្លាប់ត្រូវបានអ្នកទោសម្នាក់ទៀតប្រើកាំបិតធ្វើដោយដៃមកជិត ប៉ុន្តែគាត់អាចបញ្ចុះបញ្ចូលអ្នកវាយប្រហារឲ្យស្ងប់ចិត្តបាន។
ក្នុងអំឡុងពេលសវនាការ អតីតមិត្តស្រីរបស់គាត់ គឺ Cassie Ventura បានដាក់លិខិតមួយច្បាប់ទៅតុលាការ ដោយទាមទារឲ្យមានការកាត់ទោសដែលសមស្របទៅនឹង ការរំលោភបំពាន អំពើហិង្សា ការរួមភេទដោយបង្ខំ និងការបន្ទាបបន្ថោកអស់រយៈពេលមួយទសវត្សរ៍ដ៏គួរឲ្យភ័យខ្លាច។
Cassie បាននិយាយថា «ទោះបីជាខ្ញុំមានវឌ្ឍនភាពក្នុងការជាសះស្បើយពីការរំលោភបំពានរបស់គាត់ក៏ដោយ ខ្ញុំនៅតែភ័យខ្លាចយ៉ាងខ្លាំងចំពោះអ្វីដែលគាត់អាចធ្វើបាន និងអំពើអាក្រក់ដែលគាត់មានចំពោះខ្ញុំ ដោយសារតែខ្ញុំមានភាពក្លាហានក្នុងការនិយាយការពិត»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
សុខៗ Park Bom ប្តឹង Yang Hyun Suk ទារសំណង ច្រើនហួសប្រមាណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


