ជីវិតកម្សាន្ដ
Katy Perry ឱបអតីតនាយករដ្ឋមន្ត្រីកាណាដា លើទូកឯកជន
កាលពីថ្ងៃទី ១២ ខែតុលា ទំព័រ Six បានរាយការណ៍ថា តារាចម្រៀង Katy Perry និងអតីតនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ត្រូវគេចាប់បានថា កំពុងមានភាពស្និទ្ធស្នាលនៅលើទូកកម្សាន្តដ៏ប្រណីតមួយនៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ា ដែលបង្កឲ្យមានពាក្យចចាមអារ៉ាមថា គូស្នេហ៍ទាំងពីរបានណាត់ជួបគ្នាជាផ្លូវការបន្ទាប់ពីមានការរំពឹងទុកយ៉ាងយូរ។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងដែរថា Katy Perry បានស្លៀកឈុតហែលទឹកពណ៌ខ្មៅមួយ ហើយបានថើបអតីតនាយករដ្ឋមន្ត្រីកាណាដាយ៉ាងទន់ភ្លន់។ រូបថតខ្លះទៀតបង្ហាញថា Justin ឱបចង្កេះ Katy អ្នកទាំងពីរសើចនិងមើលគ្នាយ៉ាងស្និទ្ធស្នាល។ សាក្សីម្នាក់បាននិយាយថា រូបថតទាំងនោះត្រូវបានថតកាលពីចុងខែកញ្ញា ដោយអ្នកទេសចរម្នាក់នៅលើទូកមើលត្រីបាឡែន។
យ៉ាងណា ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើមនៅក្នុងខែកក្កដា នៅពេលដែលពួកគេត្រូវបានគេដឹងថា កំពុងញ៉ាំអាហារពេលល្ងាចដ៏ស្និទ្ធស្នាលនៅទីក្រុង Montreal បន្ទាប់មកដើរជុំវិញ Mount Royal Park ហើយ Trudeau បានបង្ហាញខ្លួននៅឯការប្រគំតន្ត្រីរបស់ Katy Perry ក្នុងប្រទេសកាណាដា។ ប្រភពស្និទ្ធនឹងទំនាក់ទំនងមួយបានបង្ហើបថាទំនាក់ទំនងបានផ្អាកកាលពីខែសីហាដោយសារតែមានការមមាញឹក ប៉ុន្តែមិនមានអ្វីអវិជ្ជមានទេរវាងអ្នកទាំងពីរ។
អ្នកទាំងពីរមិនបានឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេ ប៉ុន្តែរូបភាពនោះបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបង្កឲ្យមានពាក្យចចាមអារ៉ាមទាក់ទងគ្នា រវាងតារាចម្រៀងប៉ុបនិងអ្នកនយោបាយកាណាដា។
កន្លងមក Katy Perry បានចែកផ្លូវពី Orlando Bloom កាលពីខែមិថុនា បន្ទាប់ពីរួមគ្នាជិត ១០ ឆ្នាំ និងមានកូនស្រី Daisy Dove (អាយុ ៥ ឆ្នាំ)។ ចំណែកឯ Justin គាត់បានបែកគ្នាពីប្រពន្ធរបស់គាត់ Sophie Grégoire ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីរៀបការបាន ១៨ ឆ្នាំដោយមានកូនបីនាក់។ លោកបានលាលែងពីតំណែងកាលពីប៉ុន្មានខែមុន បន្ទាប់ពីកាន់អំណាចជិតមួយទសវត្សរ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាសពានរង្វាន់អូស្ការ Diane Keaton ទទួលមរណភាព ក្នុងអាយុ ៧៩ឆ្នាំ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


