ជីវិតកម្សាន្ដ
តើតារាល្បីៗណាខ្លះ នឹងក្លាយជាអ្នកកំដរក្នុងពិធីមង្គលការ Taylor Swift?
ពិធីមង្គលការនាពេលខាងមុខរបស់ស្ដេចតន្ត្រី Taylor Swift និងគូដណ្តឹង Travis Kelce កំពុងបង្កើតការរំភើបយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ។ ការព្យាករណ៍ជុំវិញតារាល្បីៗណាខ្លះដែលអាចនឹងក្លាយជាអ្នកកំដរកូនក្រមុំរបស់ Taylor Swift បានលេចចេញយ៉ាងឆាប់រហ័ស។

នៅក្នុងការសម្ភាសន៍ និងការបង្ហាញខ្លួនជាសាធារណៈ Taylor Swift និង Travis Kelce បានចៀសវាងសំណួរអំពីពិធីមង្គលការនាពេលខាងមុខ។ ដោយឡែក យោងតាម US Weekly គូស្នេហ៍នេះមានគម្រោងរៀបការនៅ Rhode Island នៅរដូវក្តៅឆ្នាំ ២០២៦។
Taylor Swift មានមិត្តភាពជិតស្និទ្ធជាមួយក្រុមមិត្តភក្តិតារាល្បីៗ រួមមាន Selena Gomez, Blake Lively, Gigi Hadid, Sophie Turner, Sabrina Carpenter, Ice Spice និងច្រើនទៀត។ នៅដើមខែវិច្ឆិកា Taylor ត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារពេលល្ងាចឯកជនជាមួយមិត្តភក្តិជិតស្និទ្ធបីនាក់នៅទីក្រុងញូវយ៉ក។ នៅថ្ងៃទី ១ខែវិច្ឆិកា តារាចម្រៀងរូបនេះបានចេញទៅក្រៅជាមួយជាងកាត់សក់ និងមិត្តភក្តិជិតស្និទ្ធ Ashley Avignone បន្ទាប់មកអាហារពេលល្ងាចជាមួយតារាម៉ូដែល Gigi Hadid នៅថ្ងៃទី ៣ ខែវិច្ឆិកា និងកិច្ចប្រជុំជាមួយអ្នកសហការរបស់នាងនៅលើអាល់ប៊ុម The Life of a Showgirl គឺ Sabrina Carpenter នៅថ្ងៃទី ៧ខែវិច្ឆិកា។
ការជួបជុំញឹកញាប់របស់តារាចម្រៀងរូបនេះ ជាមួយមិត្តភក្តិល្បីៗរបស់នាងមិនមែនជារឿងចម្លែកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃការជួបជុំទាំងនេះបានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកយ៉ាងឆាប់រហ័ស។ អ្នកគាំទ្រជាច្រើនបានស្មានថា តារាចម្រៀងរូបនេះកំពុងចាប់ផ្តើមរៀបចំផែនការក្រុមអ្នកកំដររបស់នាង។
យោងតាមកាសែត US Sun ក្រុមកូអ្នកំដរក្នុងក្តីស្រមៃរបស់តារាចម្រៀងរូបនេះក៏ត្រូវបានបង្ហាញផងដែរ ដោយឈ្មោះពីរដំបូងគឺ Selena Gomez និង Gigi Hadid។ ថ្លែងទៅកាន់ The Sun ប្រភពអនាមិកមួយបាននិយាយថា Taylor បានអញ្ជើញ Gigi Hadid ឲ្យធ្វើជាអ្នកកំដរ ដែលជាការរីករាយយ៉ាងខ្លាំងរបស់តារាម៉ូដែលរូបនេះ ព្រោះនាងមិនបានត្រៀមខ្លួនទាល់តែសោះ។
ខាងក្រោមនេះគឺជាឈ្មោះមិត្តភក្តិជិតស្និទ្ធរបស់ម្ចាស់បទ «Cruel Summer» ដែល Lifestyle Asia ជឿថាទំនងជាអ្នករៀបចំអ្នកំដរនៅក្នុងពិធីមង្គលការរបស់ Taylor Swift និង Travis Kelce។
Selena Gomez, Gigi Hadid, Ashley Avignone, Sabrina Carpenter ត្រូវបានគេព្យាករណ៍ថានឹងស្ថិតក្នុងចំណោមអ្នកំដរកូនក្រមុំក្នុងពិធីមង្គលការរបស់ Taylor Swift និង Travis Kelce នៅរដូវក្តៅនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ស្រ្តី ចិន កែសម្ផស្ស ៣៧ ដង ឲ្យដូច Fan Bingbing ចុងក្រោយបែរជារងទឹកភ្នែក
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


