KPT+
រើសទឹកមួយក្នុងចំណោម ៤ នេះ បង្ហាញពីអត្តចរិតពិត និងការសម្រេចចិត្តធំនៅថ្ងៃខាងមុខ
មនុស្សម្នាក់ៗមានពេលខុសៗគ្នា ដើម្បីបង្ហាញពីសមត្ថភាពពិតរបស់ពួកគេ ក្នុងការសម្រេចចិត្តលើកិច្ចការធំៗ។ មនុស្សខ្លះត្រូវ សម្រេចចិត្តក្នុងស្ថានភាពមួយពិបាក ឬតានតឹងខ្លាំង។
យ៉ាងណាមិញ ដើម្បីចង់ដឹងថាយើងនឹងអាចបង្ហាញសមត្ថភាពពិតរបស់ខ្លួនឯង នៅពេលណា តោះសាកល្បងរើសចម្លើយមួយ អាចទាយពីចិត្តដែលកំពុងគិតថាយើងបែបណា។
បើនិយាយពី “ទឹក” អ្វីដែលអ្នកគិតគឺ ៖
ក៖ ទឹកក្នុងកែវ
ខ៖ ទឹកក្នុងបឹង
គ៖ ទឹកទន្លេ
ឃ៖ ទឹកនៅក្នុងសមុទ្រ
មិនថាទឹកក្នុងទម្រង់បែបណានោះទេ។ ប៉ុន្តែអ្វីមកដល់ក្នុងចិត្តរបស់អ្នកមុនគេ វាតំណាងឲ្យពេលដែលអ្នកនឹងបង្ហាញទេពកោសល្យពិតទៅកាន់ហេតុការណ៍ជាក់ស្ដែង។
ក៖ ទឹកក្នុងកែវ (ជម្នះឧបសគ្គ)

ប្រសិនបើយើងជាមនុស្សម្នាក់ដែលគិតពីទឹកក្នុងកែវមុនគេ នោះបង្ហាញថាយើងកំពុងបង្ហាញពីសមត្ថភាពពិត នៅពេលដែលមានការរឹតបន្តឹង ឬច្បាប់តឹងរ៉ឹង ដូចជា ឧបសគ្គពេលវេលា ថវិកា ឬការកំណត់ពីកត្តាដែលរារាំងយើង ពីការធ្វើកិច្ចការដោយឯករាជ្យ។ វត្តមាននៃបទប្បញ្ញត្តិទាំងនេះ វានឹងអនុញ្ញាតឲ្យអ្នក បង្ហាញពីទេពកោសល្យខ្លួនទៅកាន់អ្នកដទៃ ហើយវានឹងទទួលបានលទ្ធផលមិនគួរឲ្យជឿនាខាងមុខ។
ខ៖ ទឹកក្នុងបឹង (ពូកែផ្ដោតអារម្មណ៍)

បើអ្នកគិតអំពីទឹកបឹងដ៏ស្ងប់ស្ងាត់មួយ នោះវាបង្ហាញពីសមត្ថភាពពិតក្នុងចិត្តដែលលាក់ទុក ខណៈពេលដែលយើងអាចនឹងកំពុងផ្ដោតអារម្មណ៍ ដោយមិនមានការរំខាន ហើយពេលវេលាបែបនេះកម្រកើតមានលើអ្នកណាស់។
ការផ្ដោតអារម្មណ៍ដើរទៅមុខនឹងធ្វើឲ្យយើងខកខាននូវអ្វីដែលមិនចាំបាច់ មិនអាចឮអ្នកជុំវិញរំខាន ហើយមើលតែគោលដៅប៉ុណ្ណោះ។ អ្នកកាន់តែផ្ដោតអារម្មណ៍កាន់តែច្រើន នឹងអាចបង្ហាញសមត្ថភាពពិតទៅកាន់កន្លែងខ្លួនចង់ទៅ។
គ៖ ទឹកក្នុងទន្លេ (នៅពេលដែលស្ថានភាពកំពុងផ្លាស់ប្ដូរ)

ទឹកនៅក្នុងទន្លេ នឹងបង្ហាញពីសមត្ថភាពពិត ខណៈពេលដែលស្ថានភាពជុំវិញ ហៀបនឹងផ្លាស់ប្តូរ។ ជាឧទាហរណ៍ ភ្លាមៗនោះ កត្តាមួយទៀតត្រូវបានបន្ថែម ឬផ្លាស់ប្ដូរច្បាប់ ខណៈពេលដែលអ្នកផ្សេងទៀតអាចពិបាកក្នុងការកែតម្រូវ។ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរតាមនិងធ្វើបានយ៉ាងល្អ ដូចជាទឹកនៅក្នុងទន្លេដែលជួនកាលហូរយ៉ាងលឿន ពេលខ្លះវាហូរយឺតៗ ប៉ុន្តែវានៅតែហូរគ្រប់ពេល។
ប៉ុន្តែផ្ទុយមកវិញ ប្រសិនបើអ្នកត្រូវធ្វើរឿងដដែលនេះម្តងហើយម្តងទៀត នោះអ្នកនឹងមិនអាចបង្ហាញសមត្ថភាពរបស់អ្នកឲ្យបានពេញលេញនោះទេ។
ឃ៖ ទឹកនៅក្នុងសមុទ្រ (ពូកែធ្វើការសម្រេចចិត្តធំៗ)

មនុស្សម្នាក់ដែលគិតអំពីទឹកនៅក្នុងសមុទ្រ នឹងបង្ហាញសមត្ថភាពពិតរបស់ខ្លួន នៅពេល ត្រូវធ្វើការសម្រេចចិត្តដ៏ធំមួយចំនួន។ អ្នកនឹងអាចវិភាគ និងធ្វើការជ្រើសរើសបានល្អបំផុត ក្នុងករណីខ្លះ មនុស្សជាច្រើនប្រហែលជាមិនអាចធ្វើការសម្រេចចិត្តបាន ដូច្នេះអ្នកត្រូវរង់ចាំ ប៉ុន្តែអ្នកនឹងអាចធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តភ្លាមៗ។
មិនថាពេលណាទេ យើងអាចបង្ហាញភាពខ្លាំងពិតប្រាកដរបស់យើងនៅក្នុងខ្លួនទៅកាន់អ្នកជុំវិញ។ ជាពិសេសយើងខ្លួនឯងបានដឹងថា នឹងធ្វើឲ្យបានល្អបំផុតក្នុងស្ថានភាពណា។ យើងអាចទាញយកប្រយោជន៍ពីស្ថានភាពទាំងនោះ ដើម្បីបង្ហាញពីកម្លាំងពិត ទៅកាន់ពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រើសរូប ១ ក្នុងចំណោម ៤ ខាងក្រោម នឹងដឹងថាគូព្រេងអ្នកមកពីណា?
ចុចអាន៖ប្រភេទក្រុមឈាមម្នាក់ៗ នឹងបង្ហាញពីអត្តចរិត ដូចប្រភេទសត្វខាងក្រោមនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


