Connect with us

KPT+

រើសរូប ១ ក្នុងចំណោម ៤ ខាងក្រោម នឹងដឹងថាគូព្រេងអ្នកមកពីណា?

បានផុស

នៅ

ការងារក្រៅ ម៉ោង ដែលអ្នកជ្រើសរើសធ្វើនៅ ក្នុងសួនកម្សាន្ត នឹងប្រាប់ពីការជួប​មនុស្សក្នុងសុបិន ឬគូជីវិតដែលរង់ចាំជាយូរមកហើយ ថាគេមកពីណា ។

ប្រសិនបើអ្នកចង់ធ្វើការក្រៅ​ ម៉ោង ​នៅ​ ក្នុង​សួនកម្សាន្ត តើអ្នកនឹងជ្រើសរើសការងារមួយណា ក្នុងចំណោមខាងក្រោមនេះ ?

A: បុគ្គលិក​សំអាត
B: អ្នកលក់
C: អ្នក​រាំ
D: បុគ្គលិក​ណែនាំ​ភ្ញៀវ​ពី​​គ្រប់យ៉ាង​មាន​ក្នុង​សួន។

A: បុគ្គលិក​សំអាត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើអ្នកជ្រើសរើសការងារនេះ អ្នកនឹងអាចជួបមនុស្សពូកែគ្រប់យ៉ាង​ គេក៏ជាមនុស្សអនាម័យគ្រប់រឿងដែលគេធ្វើដែរ។ ដូច្នេះ​អ្នក​ត្រូវ​​ចាប់ផ្ដើមសម្អាត​បន្ទប់​ផ្ទាល់ខ្លួន​ បោះចោល​របស់​ដែល​មិន​ចាំបាច់ ឬ​ព្យាយាម​រៀប​ចំ​បញ្ជី​ការងារ​ឲ្យ​រៀបរយ។ ជាពិសេស​ត្រូវ​យករឿងអាក្រក់ដែលមិនចាំបាច់ចេញពី​ខ្លួនឯង នោះ​នឹង​មាន​កន្លែង​កាន់​តែ​ច្រើន​ សម្រាប់ភាព​រីករាយថ្មីៗ ដែលនឹងមកដល់ឆាប់ៗ ។

B៖ អ្នកលក់សំបុត្រ

អ្នកលក់​​គឺ​ជាការងារដែលទាមទារ​ឲ្យ​មានទំនាក់ទំនងច្រើន ជាមួយអតិថិជន។ ប្រសិនបើអ្នក​ជ្រើសរើស​ការងារ​នេះ អ្នក​នឹងអាចជួប​មនុស្ស​ក្នុង​ជោគវាសននៅកន្លែងអ៊ូអរ​ ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជា​ច្រើន (អាច​ថា​ពូកែ​និយាយមាន​វោហារ)។ អ្នក​ត្រូវ​ព្យាយាម​ទៅ​ កន្លែង​ដែល​អ្នក​អាច​ជួប​មនុស្ស​ភេទ​ផ្ទុយ ដូចជាពិធីជប់លៀង កិច្ចប្រជុំ​ផ្លាស់ប្ដូរ​ផ្សេងៗ នោះនឹង​ជួប​មនុស្ស​ក្នុង​សុបិន​របស់​អ្នក​ នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំងនោះ។

C: អ្នក​រាំ

អ្នករាំត្រូវសម្តែងនៅ​ មុខមនុស្សមួយចំនួនធំ។ ប្រសិនបើអ្នកជ្រើសរើសការងារនេះ អ្នក​នឹង​អាច​ជួប​មនុស្ស​ក្នុង​ជោគ​វាសនា​នៅកន្លែងដែលគេនិយមទៅ ឬល្បីល្បាញ​ខ្លាំង។ សាកល្បងប្រើបណ្តាញសង្គមផ្សេងៗ ដើម្បីបញ្ចេញមតិ ឬវិធីគិតរបស់អ្នក។ អ្នកក៏អាចជួបនរណាម្នាក់នៅក្នុងសុបិនរបស់អ្នក ជាមួយនឹងគំនិត ឬរបៀបរស់នៅស្រដៀង​គ្នាដែរ តាមរយៈវិធីនេះ។

D: បុគ្គលិក​ណែនាំ​ភ្ញៀវ​ពី​​គ្រប់យ៉ាង​មាន​ក្នុង​សួន

បុគ្គលិក​ណែនាំភ្ញៀវគឺ​ជា​ការងារ​មួយជួបមនុស្សច្រើន។ ប្រសិនបើអ្នកជ្រើសរើសការងារនេះ អ្នកនឹងអាចជួបជោគវាសនារបស់អ្នកនៅក្នុងបរិយាកាសបែបមនុស្សច្រើន។ ជាឧទាហរណ៍ ចូលរួមក្រុមហ៊ុនផ្គូផ្គងគូ ដោយសារអ្នកអាចដឹងជាមុននូវព័ត៌មានរបស់អ្នកដទៃដូចជា ស្ថានភាពគ្រួសារ ប្រាក់ចំណូល អ្នកអាចស្វែងរកមនុស្សក្នុងសុបិនរបស់អ្នក ដោយទំនុកចិត្ត មិនកុហកឬបោកប្រាស់គ្នាទៅ មក។

អ្នកខ្លះគ្រាន់តែជួបគ្នាមួយភ្លេតក៏ធ្លាក់ក្នុង​​អន្លង់​ស្នេហ៍ គិតថាគេជាគូជីវិតខ្លួន។ ប៉ុន្តែតាមពិតទៅ មិនចឹងទាំងអស់ទេ ស្នេហាមិនមែនស្ថិតលើការជួបគ្នាមួយភ្លែត ឬឃើញគ្នាឬដោយសារហេតុផលអ្វីនោះទេ។

អ្នកខ្លះរៀបការជាមួយគ្នាមកជាយូរ នៅ តែអាចបែកគ្នាបាន សំអាងអីស្នេហាមួយភ្លែតទើបជួបគ្នាសោះ ថាជាគូជីវិតហើយ។

ស្នេហាគឺអាស្រ័យលើពេលវេលា ដែលអ្នកទាំងពីរបង្កើតជាមួយគ្នាមក! យ៉ាងណាមិញ ជូនពរឲ្យអ្នកជួបគូជីវិតដែលរង់ចាំអស់ពេលជាយូរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដឹងប្រវត្តិតារាជើងចាស់ ឥណ្ឌា Shahrukh Khan រហស្សនាមស្ដេចឧស្សាហកម្មភាពយន្ត អាចនឹងភ្ញាក់ផ្អើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម