Connect with us

ព័ត៌មានអន្ដរជាតិ

ទំនាយរបស់ Baba Vanga៖ ពិភពលោកនឹងមានការផ្លាស់ប្ដូរដ៏ធំនៅឆ្នាំ២០២៦

បានផុស

នៅ

លោកយាយ Baba Vanga គឺជាគ្រូទាយជនជាតិប៊ុលហ្គារីពិការភ្នែកដ៏ល្បីឈ្មោះ និងតែងតែទស្សន៍ទាយពីព្រឹត្តិការណ៍នាពេលអនាគនិងមានអត្រាត្រូវកម្រិតខ្ពស់។ ទោះបីជាលោកយាយបានទទួលមរណភាពកាលពីឆ្នាំ ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំក៏ដោយ ក៏ការទស្សន៍ទាយរបស់លោកយាយត្រូវបានគេលើកយកនិយាយជារៀងរាល់ឆ្នាំដែរ ខណៈឆ្នាំ២០២៦ ខាងមុខពិភពលោកនឹងមានការផ្លាស់ប្ដូរដ៏ធំបើតាមទំនាយលោកយាយ។ តើទំនាយរបស់លោកយាយនៅឆ្នាំ២០២៦មានអ្វីខ្លះ?

លោកយាយ ​​Baba Vanga (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ​ជា​រឿង​សំខាន់ៗ​ដែល​លោកយាយ ​​Baba Vanga ទស្សន៍ទាយ​សម្រាប់​ឆ្នាំ​២០២៦៖

ទំនាក់ទំនងមនុស្សក្រៅភព៖ ការទស្សន៍ទាយដែលគេនិយាយច្រើនជាងគេបំផុតរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៦ គឺ មនុស្សអាចជួបនឹងភាវៈមានជីវិតមកពីពិភពមួយផ្សេងទៀត។ អ្នកខ្លះជឿថាយានអវកាសដ៏ធំមួយអាចចូលមកជិតផែនដីក្នុងខែវិច្ឆិកា ឆ្នាំ ២០២៦ដែលនាំឱ្យមានការចាប់អារម្មណ៍ និងការភ័យខ្លាចជាសកល។

គ្រោះធម្មជាតិ៖ លោកយាយបានព្រមានអំពីគ្រោះរញ្ជួយដីធំៗ បន្ទុះភ្នំភ្លើង និងបញ្ហាអាកាសធាតុខ្លាំងដែលអាចប៉ះពាល់ដល់ផ្ទៃដីប្រហែល ៧ទៅ៨% នៃផែនដី។ ជាមួយនឹងគ្រោះមហន្តរាយថ្មីៗដែលបន្តកើនឡើងនៅជុំវិញពិភពលោក មនុស្សជាច្រើនជឿថាការព្យាករនេះអាចក្លាយជាការពិត។

សង្គ្រាមនិងជម្លោះជាសកលកើនឡើង៖ មានការព្រួយបារម្ភបំផុតលើការទស្សន៍ទាយរបស់លោកយាយគឺការអះអាងថាសង្រ្គាមលោកលើកទី ៣ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ដែលបណ្តាលមកពីភាពតានតឹងកើនឡើងរវាងប្រទេសមហាអំណាចជាពិសេសរវាងប្រទេសនៅភាគខាងកើត និងលោកខាងលិច។

ឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI)៖ លោកយាយបានទាយថា AI នឹងមានថាមពលកាន់តែខ្លាំងនៅឆ្នាំ ២០២៦ ដោយបានកាន់កាប់ការងារជាច្រើន និងបង្កើតក្តីព្រួយបារម្ភអំពីសីលធម៌ និងសុវត្ថិភាពសម្រាប់មនុស្ស។

ការរីកចម្រើនខាងវិទ្យាសាស្រ្ត៖ អ្នកវិទ្យាសាស្ត្រអាចនឹងបោះជំហានធំឆ្ពោះទៅរកការបង្កើតសរីរាង្គសំយោគ (ដូចជាបេះដូង ឬថ្លើម) ជួយឱ្យខិតទៅជិតការទស្សន៍ទាយរបស់លោកយាថាការបង្កើតសរីរាង្គបែបនេះនឹងក្លាយជារឿងធម្មតានៅឆ្នាំ២០៤៦។

របកគំហើញផ្នែកវេជ្ជសាស្ត្រ៖ ការធ្វើតេស្តឈាមថ្មីអាចនឹងមាននៅឆ្នាំ ២០២៦ ដែលអាចរកឃើញប្រភេទផ្សេងៗនៃជំងឺមហារីកនៅដំណាក់កាលដំបូង។ នេះមានន័យថា គ្រូពេទ្យអាចរកឃើញជំងឺមហារីកបានឆាប់ ព្យាបាលវាលឿនជាងមុន និងជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើន។

បញ្ហាសេដ្ឋកិច្ច៖ ពិភពលោកក៏អាចប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុនៅឆ្នាំ២០២៦ ដោយសារសង្គ្រាម គ្រោះមហន្តរាយធម្មជាតិនិងបញ្ហានយោបាយ។

គួរបញ្ជាក់ថាទោះបីជាមិនមានភស្តុតាងច្បាស់លាស់ថាលោកយាយ Baba Vanga ពិតជាបានធ្វើការទស្សន៍ទាយទាំងនេះក៏ដោយ អ្នកមានជំនឿលើលោកយាយជឿថាឆ្នាំ ២០២៦ អាចជាឆ្នាំដែលពោរពេញទៅដោយព្រឹត្តិការណ៍ថ្មីៗ និងការផ្លាស់ប្តូរធំៗសម្រាប់ពិភពលោក៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម