ព័ត៌មានអន្ដរជាតិ
គ្រូទាយល្បីនៅថៃ អួតថា ខ្លួនជាព្រះម៉ែកាលី ដែលអាចដឹងហេតុការណ៍ក្នុងប្រទេស នាពេលខាងមុខ
គ្រូទាយដ៏ល្បីប្រចាំប្រទេសថៃ Mor Plai បញ្ជាក់ថា នាងមិនមែនជាគ្រូទាយទេ ប៉ុន្តែជាឧបករណ៍ផ្ទុកវិញ្ញាណដឹងហេតុការណ៍ដែលប្រុងនឹងកើតឡើងក្នុងប្រទេសថៃនាពេលមុខ និងអាចមើលឃើញបាតុភូតធម្មជាតិតាំងពីកុមារភាព នាងថែមទាំងអះអាងទៀតថា ខ្លួនជាព្រះម៉ែកាលី ដែលទេពធីតានៃព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា។

យោងតាម thethaiger បានចុះផ្សាយថា គ្រូទាយស្រីដ៏ល្បីរូបនេះ នាពេលកន្លងមកធ្លាប់ទស្សន៍ទាយពីជោគវាសនារបស់អ្នកយោបាយថៃជាច្រើន រហូតដល់កេរ្តី៍ឈ្មោះរបស់នាង បានក្លាយជាប្រធានបទដែលមនុស្សជាច្រើនតាមស្វែងរក និងពិភាក្សាជារៀងរាល់ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែភាពល្បីសុះសាយមួយនេះ បាននាំឲ្យនាងរងការគំរាមពីអ្នកមានអំណាច ដែលខ្លួនហ៊ានទស្សន៍ទាយមិនសមទំនងពីជោគវាសនាប្រទេសថៃ ដែលនោះនាំឲ្យរូបនាងស្ថិតក្នុងអារម្មណ៍តានតឹងខ្លាំង រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
យ៉ាងណា បន្ទាប់ពីសុខភាពហាក់ដូចជាបានធូរស្បើយឡើងវិញ គ្រូទាយស្រី Mor Plai ស្រាប់តែលេចមុខផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី Club Friday Show ដែលត្រៀមចាក់ផ្សាយ នៅថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥។
នៅលើទំព័រ CHANGE2561 បានចេញផ្សាយសម្រង់បទសម្ភាសន៍ខ្លីៗរបស់គ្រូទាយដ៏ល្បីរូបនេះ នៅពេលមួយដែល ពិធីករបានសួរថា តើវិជ្ជាជីវៈរបស់នាងអាចត្រូវបានគេហៅថា គ្រូទាយដែរឬទេ? ភ្លាមៗនោះដែរ Mor Plai បញ្ជាក់យ៉ាងដូច្នេះថា តាមពិតទៅនាងមិនមែនជាគ្រូទាយទេ តែអាចដឹងជោគវាសនានាថ្ងៃខាងមុខ និងជាមនុស្សមើលឃើញអមនុស្សតាំងតែពីនៅវ័យក្មេង។
ជាងនេះថែមទៀត គ្រូទាយដដែលនោះបានទម្លាយថែមទៀតថា «ខ្ញុំធ្លាប់មើលឃើញស្ត្រីម្នាក់ឈរនៅចំពោះមុខខ្ញុំ ហើយនិយាយថា ខ្ញុំជាព្រះនាងកាលី។ ខ្ញុំធ្លាប់មានអារម្មណ៍ស្ពឹកស្រពន់ដូចមនុស្សវិញ្ញាណ។ ខ្ញុំបិទភ្នែកហើយយំមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ ប៉ុន្តែក្នុងរូបភាព ខ្ញុំបានឃើញបុរសម្នាក់មានពស់ និងស្ត្រីម្នាក់ទៀតជិះសត្វខ្លា និងមានដៃជាច្រើនលើខ្លួនរបស់ពួកគេ»។

យ៉ាងណាមិញ ត្រឹមវីដេអូឃ្លិបមិនដល់១នាទីរបស់គ្រូទាយជនជាតិថៃនេះ បានធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិក្នុងន័យពីរខុសៗគ្នា ក្នុងពេលដែលមួយក្រុមជឿលើសម្ដីគ្រូទាយស្រីនេះ ព្រោះកន្លងមកប្រជាជនថៃក៏មានជំនឿទៅលើការទស្សន៍ទាយជោគវាសនា ព្រមទាំងអប្បិយជំនឿយ៉ាងមុតមាំបំផុត ខណៈដែលអ្នកផ្សេងទៀត ហាក់មិនសូវជឿថា នាងជាព្រះម៉ែកាលីដូចការះអាងនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជម្លោះផ្ទៃក្នុងថៃ នាំឲ្យលោក Phumtham ឈានដល់ការប្ដឹងផ្ដល់ អ្នកវិភាគនយោបាយមួយរូប
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


