ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ធ្វើពិធីបុណ្យគំរប់ខួប៣ឆ្នាំ ខេមរៈ ស្រីពៅ យ៉ាងអធិកអធម
ភ្នំពេញ ៖ គិតមកទល់ពេលនេះតារាចម្រៀងកញ្ញា ខេ មរ: ស្រីពៅបានទទួលមរណភាពមានរយ:ពេល៣ ឆ្នាំទៅហើយខណៈការស្លាប់នេះក៏នៅតែបន្សល់ទុកភាពសោកស្តាយជាពន់ពេកសម្រាប់ក្រុមគ្រួសាររបស់នាងទាំងមូល។

ដោយក្តីនឹកអាល័យនិងដើម្បីជាការឧទិ្ទសកុសលដល់វិញ្ញាណក្ខន្ធរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នៅរសៀលថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះ បងប្រុសបង្កើតរបស់នាងគឺលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យគំរប់ខួប៣ឆ្នាំយ៉ាងអធិកអធមនៅឯស្រុកកំណើតលើទឹកដីស្រុកព្រៃ ឈរខេត្តកំពង់ចាម។

បើតាមការបញ្ជាក់គឺកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ដ ជាបងប្រុសបង្កើតព្រមទាំងឪពុក ម្ដាយនិងបងប្អូនដទៃទៀតបានរៀបចំពិធីបុណ្យគំរប់ខួប៣ឆ្នាំនេះដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកញ្ញា ខេមរៈ ស្រីពៅ។ លោក ខេមរៈ សិរីមន្ត បានថ្លែងថា បុណ្យខួបបីឆ្នាំរបស់ប្អូនស្រី ខេមរៈស្រីពៅសូមកុសលផលបុណ្យបានប្អូនកុំបីខានឡើយ។

លោកបន្ថែមថា យប់នេះដឹងតែសប្បាយហើយមានល្ខោនផងមានចាប៉ីផងនិងតន្ត្រីផង។ គួររំលឹកថាតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត បានទទួល មរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដោយសារបញ្ហាជំងឺក្រលៀននិងសួតធ្ងន់ធ្ងរបន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌាមួយរយៈពេល៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


