ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត តំណាងសិល្បៈចម្រៀងកម្ពុជាចេញទៅសម្ដែងកម្មវិធីតន្ត្រីវប្បធម៌នៅអាមេរិក
តារាចម្រៀងងារជាឧកញ៉ា ខេមរៈ សិរីមន្ត បានត្រៀមខ្លួនចេញទៅច្រៀង និងសម្តែងនៅសហរដ្ឋអាមេរិកក្នុងកម្មវិធីតន្ត្រីវប្បធម៌មួយមានឈ្មោះថា Cambodia day។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់ លោក ខេមរៈ សិរីមន្ត។

តារាចម្រៀង ខេមរៈ សិរីមន្ត បានឲ្យដឹងទៀតថា លោកនឹងមានវត្តមានជួបអាណិកជនខ្មែរនៅលើ ទឹកដីអាមេរិក នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។ ទោះបីយ៉ាងណា គេមិនទាន់ដឹងទេថា ដំណើរឆ្លងប្រទេសរបស់លោក ខេមរៈ សិរីមន្ត នាពេលខាងមុខមានរយៈពេលប៉ុន្មានសប្ដាហ៍។
លោក ខេមរៈ សិរីមន្ត បាននិយាយថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅ«សហរដ្ឋអាមេរិក» ខ្ញុំបាទ ខេមរៈ សិរីមន្ត គឺមានសេចក្ដីសោមនស្សរីករាយខ្លាំងណាស់ដែលបានទទួលការអញ្ជើញ យ៉ាងពិសេសតំណាងសិល្បៈចម្រៀងនៅកម្ពុជាមកសម្ដែងនៅក្នុងកម្មវិធីតន្ត្រីវប្បធម៌ Cambodia day នៅទីតាំងញូញៀនស្វ៊ែ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក»។

កំពូលតារាចម្រៀងរបស់កម្ពុជារូបនេះ បានបន្ថែមថា «សូមបងប្អូនចូលទៅក្នុងវេបសាយ ខេមបូឌាដេ ទាំងអស់គ្នា និងជួបគ្នានៅទីនោះទាំងអស់គ្នា នៅថ្ងៃទី ២៨ ខែកញ្ញា ខាងមុខនេះ សូមអរគុណ»។
គួរបញ្ជាក់ថា ចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងយូរឆ្នាំកន្លងមកនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក្តោបបានទីផ្សារគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន និងមិត្តៗ យុវវ័យ ដែលជាឱកាសកើបលុយក្លាយជាឧកញ៉ាដូចពេលបច្ចុប្បន្ន៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


