សេចក្ដីជូនដំណឹង
កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy ចូលរួមគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ទន្ទឹមនិងការអំពាវនាវរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញថាមានមន្រ្តីណាម្នាក់ មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងនោះ បានធ្វើឱ្យកំពូលតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់នេះ ។

កំពូលតារាចម្រៀងល្បីៗទាំងនោះរួមមាន លោកឧកញ៉ា ខេមរៈ សិរីមន្ត , កញ្ញា តន់ ចន្ទសីម៉ា , លោក ខាន់ ជេមស៍ , លោក ជុំ លីណូ និងតារាចម្រៀងលោក Vikit ជាដើម…។
កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy ទាំងអស់ បានបង្ហាញទស្សនៈស្រដៀងគ្នាថា ពួកគេមានការពេញចិត្តជាខ្លាំង ចំពោះចំណាត់ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងសូមអំពាវនាវដល់យុវវ័យទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន , គ្រឿងញៀនបំផ្លាញខ្លួនអ្នក បំផ្លាញគ្រួសារអ្នក និងសង្គមជាតិ និងសូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ ដើម្បីប្រទេសជាតិគ្មានគ្រឿងញៀន និងយុវជនជំនាន់ក្រោយក្លាយជាទំពាំងស្នងឫស្សី អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។
ជាមួយគ្នានេះនោះផងដែរ ក៏មានអ្នកសិល្បៈជាច្រើនដួងទៀត បានបង្ហាញសារគាំទ្រ ចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ។ បន្ទាប់ពីឃើញវិដេអូរបស់កំពូលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម Galaxy Navatra ចេញមុខប្រកាសគាំទ្របែបនេះជាបន្តបន្ទាប់ បានធ្វើឱ្យមហាជនជាច្រើនស្ងើចសរសើរ និងពេញចិត្តនូវគំនិតរបស់សិល្បករទាំងអស់គ្នា ហើយពូកគេថែមទាំងបានស្នើសុំឱ្យបងប្អូនប្រជាជនទូទាំងប្រទេស ចូលរួមទប់ស្កាត់ គ្រឿងញៀនទាំងអស់គ្នា ដូចដឹងស្រាប់ហើយថា គ្រឿងញៀនគឺប៉ះពាល់ខ្លាំងដល់សង្គមជាតិទាំងមូល៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


