ព័ត៌មានជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទី លោក ឌិត ទីណា នារសៀលថ្ងៃទី ០២ ខែ កុម្ភៈនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ»។

សំណេររបស់រដ្ឋមន្រ្តី ដោយភ្ជាប់ការស៊ែរពីហ្វេសប៊ុករបស់ តារាចម្រៀងលោក ខេមរៈ សិរីមន្ត ដែលបានបង្ហោះសារ បែបអន់ចិត្តថា៖«មិនថាចម្រៀង មិនថាជួយប្រជាជន និងរឿងផ្សេងៗទៀត សម័យបំបាត់ទឹកចិត្តអ្នកជួយ លើកទឹកចិត្តអ្នកជេរ ខ្ញុំមិនយល់ទាល់តែសោះ»។

លោក ខេមរៈ សិរីមន្ត ដាច់ចិត្តបង្ហោះសារនេះ បន្ទាប់ពីរូបលោក និងអ្នកសិល្បៈបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមទិញស្រូវពីកសិករដែលជួបការលំបាកកង្វះទីផ្សារ និងលក់ស្រូវបានតម្លៃទាប។ ផ្ទុះទៅវិញសកម្មមនុស្សធម៌នេះ មិនត្រឹមតែទទួលបានការកោតសើរនោះទេ បែរជាអ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់រូបលោក និងអ្នកសិល្បៈទៅវិញ។
ក្នុងនោះអ្នកលេងបណ្តាញសង្គមខ្លះបានរិះគន់ថា៖«ក្រុមតារា ចេញសម្តែងតាមវាលស្រែ។ ក្រុមតារាឧកញ៉ាពូកែយកមុខ»។ ទោះជាយ៉ាងណាក្តី ក៏មានអ្នកលេងបណ្តាញសង្គមខ្លះចូលទៅ Comments លើកទឹកចិត្តលោក ខេមរៈ សិរីមន្ត ឱ្យបន្តសកម្មភាពមនុស្សធម៌ កុំខ្វល់ពីអ្នករិះគន់អគតិមួយចំនួន។

ចំណែកក្រសួងកសិកម្មវិញ កន្លងទៅទោះបីជាមន្រ្តីថ្នាក់ជាតិ និងក្រោមជាតិ ខិតខំប្រឹងប្រែងក្នុងការជួយអន្តរាគមន៍ដល់កសិករពាក់ព័ន្ធការដាំដុះ ស្រោចស្រពដំណាំ ស្វែងរកទីផ្សារក៏ដោយ តែងតែទទួលការរិះគន់។
ទោះជាយ៉ាងលោក ឌិត ទីណា ធ្លាប់បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាជនកម្ពុជា ដោយសង្កត់ធ្ងន់ថា លោកនឹងបន្តផ្តោតលើតម្រូវការរបស់កសិករ និងការអភិវឌ្ឍន៍កសិកម្ម ដើម្បីលើកកម្ពស់ជីវភាពកសិករ បើទោះបីជាមានការរិះគន់អវិជ្ជមានពីអ្នករិះគន់មួយចំនួនក៏ដោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


