ព័ត៌មានជាតិ
ពលរដ្ឋ ១៤ ៤៩០ គ្រួសារជុំវិញបឹងទន្លេសាប ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ
ប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋចំនួន ១៤ ៤៩០ គ្រួសាររស់នៅជុំវិញបឹងទន្លេសាប បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហិកតា។

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី២៤មករា នៅទីស្តីការក្រសួងកសិកម្ម លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១ លទ្ធផលនៃការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ ឱ្យទប់ស្កាត់បង្រ្កាបការទន្ទ្រានឈូសឆាយ និងដកហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបដោយគិតត្រឹមថ្ងៃទី២៣ ខែមករានេះ មានប្រជាពលរដ្ឋ ១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហ.ត បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤ ៩១១ដើម ឬស្សីចំនួន ៧ ៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥ ៣៨៥គ្រាប់។

លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលបានប្រាប់សារព័ត៍មានក្នុងស្រុកកាលពីចុងខែធ្នូឆ្នាំ២០២១ថា ក្រុមការងារប្រចាំខេត្តទាំង ៦ បានដកហូតដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ជុំវិញបឹងទន្លេសាបបានចំនួន ៥៦ ០១០ ហិកតា ក្នុងនោះខេត្តកំពង់ឆ្នាំង បានដកហូតបានចំនួន ៣០ ២១១ ហិកតា។ ខេត្តកំពង់ធំដកហូតដីព្រៃលិចទឹកបាន ១០ ៩៤៥ ហិកតា។ ខេត្តសៀមរាបដកហូតបាន ២ ៨៦៥ ហិកតា។ ខេត្តបាត់ដំបងដកហូតបាន ៦ ៥៥៦ ហិកតា។ ខេត្តបន្ទាយមានជ័យដកហូតដីបាន៤ ២៦៣ ហិកតា និងខេត្តពោធិ៍សាត់ដកហូតបាន ១ ១៧១ ហិកតា ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាបមន្ត្រីរាជការ ឬពលរដ្ឋទាំងឡាយណា ដែលបានកាប់ទន្ទ្រាននិងកាន់កាប់ដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ នៅតំបន់បឹងទន្លេសាបហើយដកហូតដីទាំងនោះត្រឡប់មកវិញ ដើម្បីដាំព្រៃឈើឡើងវិញ និងការពារព្រៃទាំងនោះទុកជាជម្រកត្រីពង។
ជាមួយគ្នានេះសម្តេច ហ៊ុន សែន បានបញ្ជាឲ្យ លោក ឱម យ៉ិននទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវរកមន្ត្រីដែលមានជាប់ពាក់ព័ន្ធនឹងការកាប់ទន្រានដីព្រៃលិចទឹកនេះ ដើម្បីបញ្ជូនទៅតុលាការកាត់ទោសតាមផ្លូវច្បាប់ផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


