ព័ត៌មានជាតិ
រដូវត្រីប្រហុកចាប់ផ្ដើមមានបណ្ដើរៗ
ត្រីប្រហុកនឹងចាប់ផ្ដើមត្រូវ នៅដំណាច់ខែធ្នូនេះ ខណៈត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល រាជធានីភ្នំពេញ។

លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ ថា ត្រីទើបចាប់ផ្ដើមចុះតិចៗ ខណៈទិន្នផលត្រីនារដូវឆ្នាំថ្មីនេះ អាចនឹងទទួលបានច្រើនជាងឆ្នាំមុន ដោយសារការបង្ក្រាបបទល្មើស និងមានការចូលរួមពីមហាជន ក៏ដូចជាការចូលរួមពីកងកម្លាំងប្រដាប់អាវុធ។
លោក ពុំ សុថា បញ្ជាក់ថា៖ «មហាជនចូលរួមច្រើនមែនទែន ទាំងការលែងត្រីកម្រ ផ្ដល់ព័ត៌មានបទល្មើសកន្លែងនេះ កន្លែងនោះ»។
សម្រាប់ព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ ត្រីចាប់ផ្ដើមត្រូវដោយលើកដាយម្ដងរយៈពេលមួយម៉ោងបានប្រមាណ ៧០០ គីឡូក្រាម ទៅ មួយតោន ដែលភាគច្រើនជាប្រភេទត្រីស្លឹកឫស្សី។

យោងតាមរដ្ឋបាលជលផលនៅក្នុងឆ្នាំ ២០២៤ ផលនេសាទ និងវារីវប្បកម្មកម្ពុជា សម្រេច បាន សរុបចំនួន ៩២៦ ៩៣៤តោន កើនឡើង ៦០ ៦៨៤តោន ស្មើនឹង៧ ភាគរយ បើធៀបទៅនឹង ឆ្នាំ២០២៣។
ក្នុងនោះ ផលនេសាទទឹកសាបទទួលបាន ៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ ៣១០តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


