Connect with us

ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៣ករណីក្នុងភូមិសាស្ត្រស្រុកកំពង់សៀម

បានផុស

នៅ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ ៣ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ដោយរុះរើ និងពំផ្លាញចោលឧបករណ៍ខុសច្បាប់មួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសជលផល ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅកន្លែងចំនួន ០៣ករណីរួមមាន៖

ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់-របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៨០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម នៅចំណុចប្រឡាយកំពឹស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីទី០២-ឧបករណ៍ស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១២០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ២៤គីឡូក្រាម នៅចំណុចកន្ទិល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ករណីទី០៣-ឧបករណ៍ស្បៃមុងចំនួន ០៥មាត់-របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៧៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម នៅចំណុចចុងព្រែក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម