ព័ត៌មានជាតិ
ឡានសំរាមមកកើបដឹកដល់មុខផ្ទះ តែសំរាមនៅតែគរពេញច្រាំងទន្លេ
ភ្នំពេញ៖ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ច្រាំងទន្លេបញ្ឈប់ការយកសំរាមបោះចោលតាមមាត់ច្រាំង ពិសេសបោះចូលទៅក្នុងទឹកទន្លេបាសាក់បង្កឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំងក្លា។

សំណូមពរនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ខែកុម្ភះ ខណះដែលលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ កំពុងដឹកនាំកម្លាំងចុះបោសសំអាតនិងប្រមូលសំរាមតាមមាត់ច្រាំងទន្លេ។
លោក ពៅ ហួត បានបន្តថា កន្លងមកអាជ្ញាធរតែងតែចុះផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេបាសាក់ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ឲ្យចូលរួមថែរក្សាបរិស្ថានតាមមាត់ទន្លេពិសេសបញ្ឈប់ការបោះសំរាមតាមមាត់ច្រាំងនឹងក្នុងទឹកទន្លេ ព្រោះបង្កឲ្យសំរាមស្អុយរលួយជះក្លឹនស្អុយប៉ះពាល់ដល់សុខភាពទៀតផង។


លោកចៅសង្កាត់បន្តថា ជារៀងរាល់ថ្ងៃរថយន្តប្រមូលសំរាមបានទៅដឹកសំរាមដល់មុខផ្ទះបងប្អូន ហេតុអ្វីមិនយកសំរាមទៅឲ្យភ្នាក់ងារប្រមូលសំរាមដឹកយកទៅចោល ចាំបាច់អីយកមកបោះចោលតាមច្រាំងនិងក្នុងទឹកទន្លេបែបនេះ។ សំរាមដែលស្ថិតនៅតាមច្រាំងទន្លេមុខផ្ទះបងប្អូននេះ ពុំមែនអ្នករស់ពីចម្ងាយយកមកបោះចោលនោះទេ។ ដូច្នេះសុំចូលរួមថែរក្សានិងទុកដាក់សំរាមឲ្យបានល្អ រង់ចាំរថយន្តរបស់ក្រុមហ៊ុនប្រមូលសំរាមមកដឹកយកទៅចោលនោះជាការចូលរួមថែរក្សាបរិស្ថានក្នុងមូលដ្ឋាន។
បើតាមលោកចៅសង្កាត់ បើមូលដ្ឋានបានស្អាតនោះគឺមិនខ្វះអ្នកកោតសសើរ ប៉ុន្តែបើមូលដ្ឋានពោរពេញទៅដោយសំរាមគឺច្បាស់ជាគេដៀលដល់ពូជថែមទៀត។
នៅតាមមាត់ច្រាំងទន្លេបាសាក់ គឺទីតាំងមួយចំនួនត្រូវបានបងប្អូនលោកបានចូលរួមថែរក្សាបានល្អ តែនៅសល់ចន្លោះប្រហោងមួយចំនួន ដែលលោកមិនបានចូលរួមថែរក្សាមាត់ច្រាំងទើបធ្វើឲ្យអាជ្ញាធរចុះទៅបោសកើបសឹងរាល់ថ្ងៃ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


