ចរាចរណ៍
រថយន្ត LEXUS RX300 បុករថយន្តសេរីទំនើប LEXUS LX570 KURO ក្រឡាប់ផ្ងាជើង
បុរសម្នាក់បើករថយន្ត LEXUS RX300 បានបុកគ្នាជាមួយរថយន្តសេរីទំនើប LEXUS LX570 KURO នៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឱ្យរថយន្តទំនើប 570 ក្រឡាប់ផ្ងាជើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ បើកបររថយន្តម៉ាក LEXUS LX570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9899 បើកបរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក់ LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 2O-4445 បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរប្រុសស្រីបីនាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបុករថយន្តLEXUS LX570 KUROយ៉ាងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ញាជើងច្រងាងតែម្តង ចំនែករថយន្តLEXUS RX300រងការខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងស្ទួចយករថយន្តទាំង២គ្រឿង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?