ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
តាមបញ្ជារបស់លោក ដូណាល់ ត្រាំ! សហរដ្ឋអាមេរិក បានបើកការវាយប្រហារសាជាថ្មី លើប្រទេសអ៊ីរ៉ង់ ក្នុងអ្វីដែលប្រមុខសេតវិមានរូបនេះ អះអាងថា ដើម្បីការពារខ្លួន និងជាការសងសឹក ដែលទីក្រុងតេហេរ៉ង់ ហ៊ានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache នៅក្បែរច្រកសមុទ្រ Hormuz។

តាមការផ្សាយរបស់ BBC ដែលដកស្រង់សេចក្តីប្រកាសរបស់ បញ្ជាការកណ្តាលអាមេរិក (Centcom), ទីក្រុងវ៉ាស៊ីនតោន បានបើកការវាយប្រហារនៅម៉ោង ៥ព្រឹក ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា) ដើម្បីឆ្លើយតបទៅទង្វើបង្កហេតុរបស់អ៊ីរ៉ង់។
មន្ត្រីអាមេរិក អះអាងថា ក្នុងការសងសឹកនេះ កងកម្លាំងរបស់ខ្លួន បានវាយប្រហារប្រព័ន្ធការពារ និងរ៉ាដារបស់អ៊ីរ៉ង់ ជាច្រើនកន្លែង ខណៈស្នូរផ្ទុះក៏ត្រូវបានគេឮ នៅតាមបណ្តោយឆ្នេរនៃឈូងសមុទ្រពែរ្ស ដូចជានៅតំបន់ Bandar Abbas, Qeshm និង Sirik ផងដែរ។

ការវាយប្រហារនេះ កើតឡើងមិនយូរប៉ុន្មាន ក្រោយពេលលោកត្រាំ គំរាមសងសឹកអ៊ីរ៉ង់ យ៉ាងចាស់ដៃបំផុត ចំពោះការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache។
ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទ ជាមួយ ABC News, លោក ត្រាំ ថ្លែងថា៖ «វាជារឿងសំខាន់ សម្រាប់អាមេរិក ក្នុងការឆ្លើយតប ទៅនឹងការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនោះ។ នេះគឺជាការឆ្លើយតប ចំពោះអ្វីដែលពួកគេបានធ្វើ គឺអ្វីដែលពួកគេបានធ្វើ ចំពោះឧទ្ធម្ភាគចក្ររបស់យើងកាលពីយប់មិញ ហើយខ្ញុំជឿជាក់ថា ការឆ្លើយតបនោះ គួរតែមានភាពម៉ឺងម៉ាត់ និងខ្លាំងក្លាបំផុត»។

កាលពីថ្ងៃអង្គារ ឧទ្ធម្ភាគចក្រវាយប្រហារប្រភេទ Apache របស់កងទ័ពអាមេរិក បានធ្លាក់ក្បែរច្រកសមុទ្រ Hormuz ប៉ុន្តែភ្លាមៗនោះ លោកត្រាំ បញ្ជាក់ថា អាកាសយានិក ២នាក់ មិនមានរបួសអ្វីទេ។
វាជាឧទ្ធម្ភាគចក្រ យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់យោធាអាមេរិក ក្នុងការអនុវត្តវិធានការបិទខ្ទប់លើផ្លូវជញ្ជូនប្រេងឆៅ និងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ក្នុងគោលបំណងដាក់សម្ពាធឲ្យទីក្រុង តេហេរ៉ង់ ឈានទៅរកការព្រមព្រៀងគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


