ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់មហាផ្ទៃ ៖ ឆ្នាំ២០២១បទល្មើសព្រហ្មទណ្ឌថយចុះ៦%បណ្តាលឱ្យមនុស្សស្លាប់និងរងគ្រោះជិត៣ពាន់នាក់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា ក្នុងឆ្នាំ២០២១កន្លងទៅសមត្ថកិច្ចបានបង្ក្រាបសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាប បទលើ្មសព្រហ្មទណ្ឌជារួមកើតឡើងជាង៣ពាន់លើកថយចុះ៦%បណ្តាលឱ្យមានមនុស្សស្លាប់ របួសនិងរងគ្រោះជិត៣ពាន់នាក់។
ថ្លែងក្នុងឱកាសនៃកម្មវិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាព្រឹកទី២២កុម្ភៈនេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាប បទលើ្មសព្រហ្មទណ្ឌជារួមកើតឡើង ៣.០៥៥ លើ៣.២៥៤លើក ថយ១៩៩លើក ស្មើនឹង៦% បទឧក្រិដ្ឋ ៥៨៩លើ៦៨២លើក ថយចុះ៩៣លើក ស្មើ១៤% និងបទមជ្ឈឹម ២.៤៦៦លើ២.៥៧២លើក ថយ១០៦លើក ស្មើ៤% បណ្តាលឱ្យមានមនុស្សស្លាប់ ២១៣នាក់ របួស៩៨០នាក់ និងរងគ្រោះ ១.៥៨២នាក់។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបានឱ្យដឹងបន្ថែមទៀតថា បទល្មើសដែលមានការថយចុះរួមមាន ៖លួចមានស្ថានទម្ងន់ ឃាតកម្ម រំលោភសេពសន្ថវៈ បង្ខាំងមនុស្សជំរិតទាប្រាក់ បង្ខាំងមនុស្សខុសច្បាប់ ជះទឹកអាស៊ីត បោក និងបង្កៃគ្រាប់បែក លួច ឆក់ ឆបោក រំលោភទំនុកចិត្ត បំពានខាងផ្លូវភេទដទៃទៀត ប្រើអាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងទៀតថាសម្រាប់បទល្មើសគ្រឿងញៀនខុសច្បាប់វិញ កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបាន ៥.៩៧ ៤ ករណី ឃាត់ខ្លួន១២.៦៧២នាក់, បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ៣០០ករណី ឃាត់ខ្លួន ៤៤០នាក់, បង្ក្រាបក្មេងទំនើង ១.០៤៧លើក ថយ៤៤៨លើក ឃាត់ខ្លួន ២.៣៨៧នាក់, បង្ក្រាបល្បែងស៊ីសង ១.៣៨៨ករណី ឃាត់ខ្លួន ៣.៩៦០នាក់ ព្រមទាំងបទល្មើសសេដ្ឋកិច្ចបាន ៤១៤លើក ក្នុងនោះបង្ក្រាប់ជាក់ស្តែង ៣១៧ករណី និងដោយស៊ើបអង្កេតស្រាវជ្រាវ ៩៧ករណី៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ