ជីវិតកម្សាន្ដ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមបុណ្យសព អៀង ចេនឡា ៥ ពាន់ដុល្លារ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមបច្ច័យបុណ្យសពតារាចម្រៀង និងកំប្លែងលោក អៀង ចេនឡា ថវិកា ៥ ពាន់ដុល្លារ និងអំណោយមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា។

លោក អ៊ឹម ជីវ៉ា បានបង្ហោះនៅរសៀលថ្ងៃនេះថា នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចក៏បានចាត់ចែងឲ្យឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ឲ្យក្រុមការងារដែលតំណាងដោយ ឯកឧត្តម សេង ឌីលីន សមាជិកក្រុមលេខាសម្តេចតេជោ និងជាជំនួយការឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាំយកអំណោយនិងថវិកាចូលរួមពិធី បុណ្យសពតារាកំប្លែងលោក អៀង ចេនឡា ដែលកំពុងធ្វើពិធីបុណ្យធ្វើនៅគេហដ្ឋានភូមិ ព្រៃព្រីងខា ងជើង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិសែនជ័យ ។


ឯកឧត្តម សេង ឌីលីន ក៏ពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃសពរបស់តារាកំប្លែងលោក អៀង ចេនឡា ដែលបានបាត់បង់ប្អូនបាត់បង់កូន និងបាត់បង់មនុស្សជាទីស្រលាញ់ទៅជារៀងរហូត និងជាការបាត់បង់សិល្បករមួយរូបដ៏ឆ្នើមផងដែរ។

សូមបញ្ជាក់ដែរថា តារាចម្រៀង និងកំប្លែងប្រុសលោក អៀង ចេនឡាន បានទទួលមរណភាពកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។ មរណភាពលោក អៀង ចេនឡា គឺជាការបាត់បង់សិល្បករដ៏ឆ្នើមមួយរូបពោរពេញទៅដោយទេពកោសល្យ និងចំណេះជំនាញពិតៗដែលរួមចំណែកបម្រើអារម្មណ៍ទស្សនិកជនអស់រយៈពេលជាច្រើនមកហើយ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


