វប្បធម៌ ជំនឿ
សូរ្យគ្រាសយប់នេះប៉ះកម្ពុជា បើមិនចង់មានគ្រោះត្រូវធ្វើតាមតំណមទាំងនេះ
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ នេះ នឹងកើតមានសូរ្យគ្រាសនៅស្រុកគេ តែអាចប៉ះពាល់ដល់ប្រទេសកម្ពុជា ដូច្នេះបើមិនចង់មានគ្រោះ ត្រូវប្រកាន់តំណមមួយចំនួនតាមក្បួនហុងស៊ុយ។

យោងតាមប្រសាសន៍ លោកគ្រូ ហុងស៊ុយ ឈឹម វិវឌ្ឍន៍ បានឲ្យដឹងថា សូរ្យគ្រាសយប់នេះ នឹងកើតមាននៅស្រុកយើងចន្លោះពីម៉ោង ៨ និង ៣០ នាទីយប់ ដល់ម៉ោង ១ រំលងអធ្រាត្រ។
ដូច្នេះ តំណមក្នុងយប់នេះគឺ កុំចេញក្រៅជប់លៀង ឬដើរលេងយប់ ឬចេញក្រៅផ្ទះលំហរ ដែលថាមពលអាក្រក់នឹងប៉ះពាល់ដល់ខ្លួនយើង នាំឲ្យមានបញ្ហាមិនល្អកើតទ្បើងពេលក្រោយ។
ចំណែកឯអ្វីដែលត្រូវធ្វើក្នុងកំទ្បុងពេលសូរ្យគ្រាសនេះ គឺនៅក្នុងផ្ទះបន្ទប់ ហើយអង្គុយធ្វើសមាធិចាប់ពីចន្លោះម៉ោង ៩ យប់ទៅ និងរយៈពេល ១៥ នាទីឡើង ៖
១. អង្គុយបែរមុខទៅលិច នឹងអាចមានមនុស្សជួយអ្នកក្នុងកិច្ចការងារ រៀនសូត្រ និងរកស៊ី។
២. អង្គុយបែរមុខទៅជើងឆៀងខាងកើត នឹងនាំឲ្យកើនលុយ ទ្រព្យ ផ្ទះ ដី ក្រុមហ៊ុនជំនួញជាដើម។
៣. អង្គុយបែរមុខទៅជើង នឹងនាំឲ្យជាពីជំងឺ និងអាចជួយបានខ្លះ បើបងប្អូនចង់ដោះស្រាយបញ្ហាជំងឺដែលមានក្នុងខ្លួន។ តែត្រូវទៅពេទ្យផង។
-អង្គុយបែរមុខទៅត្បូងឆៀងខាងកើត នឹងជួយខាងផ្នែកស្នេហាឬសម្ព័ន្ធភាព។ បើធ្លាប់មានរឿងរកាំរកុះឈ្មោះគ្នាប្តីប្រពន្ធច្រើន សាកសមាធិ លមើលក្រែងអាចត្រូវគ្នាវិញ។
លោកគ្រូ ហុងស៊ុយ ក៏បានផ្ដែផ្ដាំថា តំណមទាំងឡាយនឹងសក្តិសិទ្ធទៅបាន លុះណាតែ បងប្អូនមានជំនឿមុតមាំប៉ុណ្ណោះ។ ប៉ុន្តែបើពុំមានជំនឿទេ ឬគិតថាមិនអាចជួយអ្វីបាន កុំធ្វើតាម!
ផ្ដល់ដោយគ្រូ ហុងស៊ុយ ឈឹម វិវឌ្ឍន៍
ចុចអាន៖ ដើមឬស្សី មានទំនាក់ទំនងអ្វីនឹងរាសីមនុស្សឆ្នាំ វក ម្សាញ់ ថោះ និងមមែ?
ចុចអាន៖ មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


