Connect with us

ព័ត៌មានអន្ដរជាតិ

សូរ្យគ្រាសលើកដំបូងក្នុងឆ្នាំ២០២៦ បង្ហាញខ្លួន ប៉ុន្តែមានមនុស្ស២%ប៉ុណ្ណោះលើពិភពលោក មើលឃើញ

បានផុស

នៅ

បាតុភូតសូរ្យគ្រាសលើកដំបូងក្នុងឆ្នាំ២០២៦ បានបង្ហាញខ្លួននៅថ្ងៃអង្គារទី១៧ខែកុម្ភៈ ដោយត្រូវគេហៅថាជា «សូរ្យគ្រាសចិញ្ចៀនភ្លើង» ប៉ុន្តែមានមនុស្សតែ២%ប៉ុណ្ណោះលើពិភពលោក ដែលមើលឃើញបាតុភូតនេះ។

(រូប៖ NASA)

សារព័ត៌មាន CNN បានដកស្រង់ប្រភពពីអង្គការ NASA ដែលឲ្យដឹងថា បាតុភូតនេះកើតឡើងនៅពេលព្រះចន្ទស្ថិតនៅចម្ងាយឆ្ងាយបំផុតពីផែនដី ធ្វើឲ្យវាមិនអាចបិទបាំងព្រះអាទិត្យបានទាំងស្រុងឡើយ ដោយបន្សល់ទុកនូវរង្វង់ពន្លឺព័ទ្ធជុំវិញព្រះចន្ទ មើលទៅដូចជាចិញ្ចៀនមាសដ៏ភ្លឺចិញ្ចែងចិញ្ចាច។

អ្វីដែលធ្វើឲ្យមានមនុស្សមិនច្រើនមើលឃើញបាតុភូតនេះនោះ គឺដោយសារតែវាកើតឡើងនៅជ្រុងម្ខាងនៃពិភពលោក ពោលគឺមានតែអ្នករស់នៅទ្វីបអង់តាក់ទិក និងផ្នែកខ្លះនៃតំបន់អាហ្វ្រិកខាងត្បូង និងអាមេរិកខាងត្បូងប៉ុណ្ណោះ ទើបអាចមើលវាឃើញ ហើយការអាចមើលឃើញនោះ ក៏តម្រូវឲ្យផ្ទៃមេឃត្រូវស្រឡះថែមទៀត។

ប្រទេស និងតំបន់ដែលអាចមើលឃើញបាតុភូតនេះ មានដូចជាទ្វីបអង់តាក់ទិក ប្រទេសអាហ្វ្រិកខាងត្បូង, ណាមីប៊ី, បុតស្វាណា, ផ្នែកខាងត្បូងបំផុតនៃប្រទេសអាហ្សង់ទីននិងឈីលី, កោះ Tasmania នៃប្រទេសអូស្រ្តាលី, កោះ Madagascar និងកោះ Réunion។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញ ព្រមានថា សូមកុំមើលសូរ្យគ្រាសដោយភ្នែកទទេឲ្យសោះ ហើ​យចាំបាច់ត្រូវប្រើប្រាស់វ៉ែនតាមើលសូរ្យគ្រាស ដែលមានស្តង់ដារ ISO ដើម្បីការពារកុំឲ្យខូចភ្នែកធ្ងន់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម