វប្បធម៌ ជំនឿ
បាតុភូតគ្រាសជាអ្វី? នៅក្នុងឆ្នាំ ២០២៥ បាតុភូតគ្រាសមាន ៤ដង ហើយកម្ពុជាក៏អាចមើលឃើញ១ដងដែរ
ចន្ទគ្រាស គឺជាដំណើរដែលព្រះចន្ទត្រូវបានបាំងពន្លឺព្រះអាទិត្យដោយផែនដី។ បានសេចក្តីថា ព្រះចន្ទស្ថិតនៅចំពីក្រោយផែនដី គឺនៅក្នុងស្រមោលរបស់ផែនដី ដែលធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចចាំងដល់ព្រះចន្ទបាន។ នៅពេលនោះ ផែនដីស្ថិតនៅត្រង់ចំកណ្តាលនៃព្រះអាទិត្យ និងព្រះចន្ទ គឺជាពេលដែលព្រះចន្ទពេញវង់។ ចន្ទគ្រាស មានប្រភេទផ្សេងៗ និងរយៈពេលយូរ ឬឆាប់ អាស្រ័យនៅលើទីតាំងរបស់ព្រះចន្ទនៅលើគន្លងផ្លូវរបស់ខ្លួន។

ចន្ទគ្រាសទាំងស្រុង ត្រូវបានបាំងពន្លឺពេញដោយផែនដី។ ចំណែកឯជាយចន្ទគ្រាស គឺព្រះចន្ទត្រូវបានបាំងដោយផែនដីតែពាក់កណ្តាល។ ហេតុនេះ ព្រះចន្ទក្លាយជាមានពណ៌ក្រហម ព្រោះព្រះចន្ទ បានទទួលចំណាំងពន្លឺព្រះអាទិត្យដែលចាំងប៉ះនឹងបរិយាកាសជុំវិញនៃផែនដីដែលមានពណ៌ខៀវ។
ចំណែកសូរ្យគ្រាស គឺជាបាតុភូតធម្មជាតិមួយដែលអាចមើលឃើញពីផែនដី នៅពេលដែលដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ ហើយបានបាំងពន្លឺព្រះអាទិត្យ។

បើតាមឯកសាររបស់បណ្ឌិត អ៉ឹម បូរិន្ទ និងគណនាដោយលោកបណ្ឌិតផ្ទាល់ បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ មានបាតុភូតចន្ទគ្រាស២ដង និងសូរ្យគ្រាស២ដង នៅតាមតំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះ កម្ពុជាក៏អាចមើលឃើញបាន ១ដង ដែរ ដូចជា៖
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានចន្ទគ្រាសកើតឡើងដែលអាចមើលឃើញនៅទ្វីបអឺរ៉ុប អាស៊ីភាគច្រើន អូស្រ្តាលីភាគច្រើន អាហ្វ្រិក អាមេរិកជើងឆៀងខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក អាក់ទិក អង់តាក់ទិក ចាប់ពីម៉ោង ១២ និង១០នាទី បញ្ចប់វិញនូវម៉ោង ១៥និង ៤៨នាទី។ ចន្ទគ្រាសនេះ ឯកសារបញ្ជាក់ថា នៅកម្ពុជាមើលមិនឃើញឡើយ។

សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សូរ្យគ្រាសនឹងកើតមានដោយអាចមើលឃើញនៅអឺរ៉ុប អាស៊ីខាងជើង អាហ្រ្វិកខាងជើង និងខាងលិច អាមេរិកខាងជើង និងខាងត្បូង អាត្លង់ទិក អាក់ទិក នៅម៉ោង ១៥ និង៥១នាទី ដល់ម៉ោង ១៩ និង៤៤នាទី។ សម្រាប់នៅកម្ពុជា គឺមើលមិនឃើញដូចគ្នា។
បាតុភូតមួយទៀតគឺនៅថ្ងៃទី៧ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នឹងមានចន្ទគ្រាសកើតឡើង ដោយចាប់ផ្តើមពីម៉ោង ២៣ និង២៧នាទី បញ្ចប់នៅម៉ោង ០២ និង ៥៩នាទី ហើយក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា គឺមើលឃើញជាទេ។ សម្រាប់បាតុភូតនេះ ក៏អាចមើលឃើញនៅអឺរ៉ុប អាស៊ី អូស្ត្រាលីខាងលិច និងខាងជើង អាមេរិក អាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា អាក់ទិក និងអង់តាក់ទិក។
បាតុភូតលើកទី៤ ក្នុងឆ្នាំ២០២៥ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នឹងកើតមានសូរ្យគ្រាស ចាប់ពីម៉ោង ០២ និង៤៣នាទី ដល់ម៉ោង០៤ និង ៥៤នាទី។ សូរ្យគ្រាសនេះមិនអាចមើលឃើញនៅកម្ពុជាទេ តែអាចមើលឃើញនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ប៉ាស៊ីហ្វិក អាត្លង់ទិក អង់តាក់ទិក៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”