Connect with us

កីឡា

ក្រុមហ៊ុនលេខ ៣ លែងឧបត្ថម្ភលើអាវ Chelsea ក្រោយអតីតម្ចាស់ក្លឹបទទួលទណ្ឌកម្មកាន់តែខ្លាំង

បានផុស

នៅ

វាបានក្លាយជាដំណឹងអាក្រក់ជាបន្តបន្ទាប់ សម្រាប់ក្លឹបយក្សនៅ Premier League Chelsea ខណៈដែលពួកគេបាត់បង់អ្នកឧបត្ថម្ភអាវលេខ “៣” បន្ទាប់ពីមាន​ព័ត៌មាន​ថា ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ បាន​ដាក់ទណ្ឌកម្ម​លើ​មហាសេដ្ឋី Roman AbraMovich ដែលជាម្ចាស់ក្លឹប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាន​អំពី​ទ្រព្យសម្បត្តិ​របស់ Abramovich ត្រូវ​បាន​រឹបអូស ​ដោយ​រដ្ឋាភិបាល​ចក្រភពអង់គ្លេស បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​ក្លឹប Chelsea យ៉ាង​ខ្លាំង រួម​ទាំង​អ្នក​ឧបត្ថម្ភ​ដែល​គាំទ្រ​ក្រុម​ ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា​នឹង​បន្ត​គាំទ្រ​ឬ​អត់។

ទីបំផុត “៣” គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍ និង​អ៊ីនធឺណិត​របស់​អង់គ្លេស ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំៗ បាន​​ប្រកាស​ថា ​ពួកគេ​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​គាំទ្រ​ដល់​ក្រុម ហើយ​ចង់​ឲ្យ​ Chelsea ដក​ស្លាក​សញ្ញា​លេខ ៣ របស់​ក្រុមហ៊ុន​ចេញ​ពី​អាវ រួម​ទាំង​ឈ្មោះ​ម៉ាក​ ដែល​ដាក់​នៅ​ជុំវិញ​កីឡដ្ឋាន Stamford Bridge។

សេចក្ដី​ថ្លែងការណ៍​របស់ “៣” បាន​និយាយ​ថា “យើង​បាន​ជូន​ដំណឹង​ដល់ក្លឹបបាល់ទាត់ Chelsea ផ្អាក​ការ​ឧបត្ថម្ភ​ក្រុម​ជា​បណ្ដោះអាសន្ន ហើយ​យើង​ចង់​ឲ្យ​គេ​យក​ម៉ាក​យីហោ​របស់​យើង​ចេញ​ពី​អាវ។ យើងដឹង​ថា​ការ​សម្រេចចិត្ត​បែបនេះ​នឹង​ប៉ះពាល់​ដល់​អ្នកគាំទ្រ។ តែនេះ​ជា​រឿង​ត្រឹមត្រូវ​ ដែល​ត្រូវ​ធ្វើ ”។

គួរ​បញ្ជាក់​ថា​ “៣” បាន​ចាប់ដៃគូ​ជាមួយ Chelsea តាំងពីឆ្នាំ ២០២០ ហើយ​បានបង្ហាញខ្លួន​នៅ​លើ​អាវ​ក្រុម​ សម្រាប់​កិច្ចសន្យា ៤០ លាន​ផោន ក្នុងមួយឆ្នាំ ប៉ុន្តែបន្ទាប់មកការដក “៣” បានធ្វើឲ្យក្លឹប​នេះ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ណាស់។ នេះអាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លឹប នា​ពេល​អនាគតផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖រឿងរ៉ាវអស្ចារ្យទាំង ១០ ដែល Roman Abramovic សាងស្នាដៃ មុនចាកចេញពី Chelsea

ចុចអាន៖ស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ម្ចាស់ក្លឹប Chelsea សម្រេចលាលែងតំណែង



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

លោក​ ហេង សួរ ស្នើ​ប្រទេសអូស្ត្រាលី​ពង្រីកវិសាលភាព​​បណ្ដុះបណ្ដាលជំនាញ​គ្រឿង​ម៉ាស៊ីន​រថយន្តអគ្គិសនី និងជំនាញបច្ចេកវិទ្យា (AI)

ព័ត៌មានជាតិ៣៧ នាទីutes មុន

អភិបាលរាជធានីជំរុញក្រុមការងារញ៉ាប់ដៃញ៉ាប់ជើងជញ្ជូនសម្ភារៈប្រើប្រាស់ ជូនទៅវីរកងទ័ព និងពលរដ្ឋ​ភៀសខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

គ្រឿង​ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាង​១០០មុខ ប្រគល់​ជូន​រដ្ឋបាលខេត្ត​ព្រះវិហារ​ និង វីរកងទ័ព​ជួរ​មុខ​ទិស​ព្រះវិហារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋខ្មែរដែលត្រឡប់មកពីថៃ ត្រូវបានរដ្ឋបាលខេត្តស្វាយរៀងជួយដឹកជញ្ជូនត្រឡប់ទៅគេហដ្ឋាន

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុស ២រូប ស្នើអ្នកមានឥទ្ធិពលរួមគ្នាបញ្ចេញសំឡេង ខណ:សៀមកំពុងលាបពណ៌ខ្មែរពេញ IG និង X កុហកពិភពលោក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អនាគតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំទីក្រុងបាងកក បន្ទោស ថៃ ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា

សន្តិសុខសង្គម១៤ ម៉ោង មុន

ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព

កីឡា១៤ ម៉ោង មុន

បណ្តាញ​ទំនាក់​ទំនង​សង្គម​ថៃ ចោទ កីឡាករ​បាល់ទះ ឈាង ជីវែង ជា​ទាហាន​រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវមួយ​ចំនួនក្នុង​ខេត្ត​ព្រះវិហារ រង​ការ​ខូចខាត​ដោយសារ​ការ​ផ្លោង​គ្រាប់​ដាក់​របស់​ទាហានថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

១ ករណីទៀត ផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងថៃ សង្ស័យស្នាដៃក្រុមបះបោរក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម