សន្តិសុខសង្គម
លួចមើលគេងូតទឹកក្នុងបន្ទប់ ឆ្លងចរន្ដភ្លើងឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
សមត្ថកិច្ចបានឲ្យដឹងថា កម្មករលាងរថយន្តម្នាក់បានឡើងលើបន្ទប់ទឹកលួចមើលគេងូតទឹកបណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់ ពេលបញ្ជូនជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រោយសណ្ឋាគារអង្គរអេរ៉ា ទីកន្លែងលាងរថយន្ដយីហោ P.S CAR WASH(ភី.អេស មជ្ឍមណ្ឌលថែទំា និងសំអាតរថយន្ត) ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចបន្តឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ទុយ តាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលាងរថយន្ដនៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបន្ថែមថា យោងតាមការបំភ្លឺមិត្តរួមការងាររបស់សាកសពបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ មេឃភ្លៀងពេញ០១ថ្ងៃ គ្មានភ្ញៀវចូលមកលាងឡានទេ លុះល្ងាចឡើងម៉ោងប្រហែល១៧និង០០នាទី ឈ្មោះ ទុយ តាន(សាកសព)បានប្រលែងគ្នាលេងជាមួយឈ្មោះ ផល ភា បានមួយសន្ទុះឈ្មោះ ផល ភា ក៏ចូលងូតទឹកក្នុងបន្ទប់ទឹក ដោយឡែកឈ្មោះ ទុយ តាន ដែលជាមនុស្សចូលចិត្តលេងច្រើនចេះតែបន្តលេងដោយយកកាទឹកដងទឹកពីចានដែកនៅខាងក្រៅជះដាក់ឈ្មោះ ផល ភា ដែលកំពុងងូតទឹកនៅខាងក្នុងបន្ទប់ជាច្រើនសារ លេងជះទឹកមិនអស់ចិត្ត ឈ្មោះ ទុយ តាន បានឡើងតាមជញ្ជំាងបន្ទប់ទឹក(ទ្វារមុខ) លូនក្បាលនិងដងខ្លួនចូលទៅក្នុងបន្ទប់ទឹកក្នុងគោលបំណងមើលឈ្មោះ ផល ភា ងូតទឹក ក៏ប៉ះនឹងអំពូលភ្លើងនៅក្នុងបន្ទប់ទឹកធ្លាក់មកក្រោមសល់តែជើងអំពូលទើបបណ្ដាលឲ្យឆក់ភ្លាមៗ។ សាកសពមិនបានស្លាប់នៅកន្លែងកើតហេតុទេ គឺស្លាប់ពេលយកទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ទៀតថា តាមការសន្និដ្ឋានយោងតាមការបំភ្លឺពីមិត្តរួមការងារ និងការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងផ្អែកតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សាកសពស្លាប់ដោយសារឆក់ខ្សែភ្លើង។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសពរួចក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កុសល


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


