សេចក្ដីជូនដំណឹង
លោក អ៊ុក រី ជូនដំណឹងចុងក្រោយឱ្យប្រធានគ្រប់ផ្នែកក្រុមហ៊ុនអ៊ិនធើណេត Opennet ចូលរួមប្រជុំបន្ទាន់
(ភ្នំពេញ)៖ លោក អ៊ុក រី អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd (Opennet) ដែលតែងតាំងឡើងដោយតុលាការ បានធ្វើការប្រកាសជាលើកចុងក្រោយឱ្យនាយកប្រតិបត្តិ ប្រធានសាខា និងប្រធានគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន King Technologies Co., Ltd (Opennet) ចូលរួមកិច្ចប្រជុំនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០២រសៀល ជាកំហិត នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ៤៩ ផ្លូវ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃអង្គារ ទី៥ ខែមេសានេះ។
ការប្រកាសជាថ្មី និងជាលើកចុងក្រោយឱ្យចូលរួមកិច្ចប្រជុំបន្ទាន់ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីនាយកប្រតិបត្តិ ប្រធានសាខា និងប្រធានគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន King Technologies Co., Ltd (Opennet) មិនបានចូលរួមកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ តាមការអញ្ជើញរបស់អភិបាលបណ្តោះអាសន្ននោះទេ។ លោក អ៊ុក រី បានបញ្ជាក់នៅក្នុងលិខិតនេះថា «លោក លោកស្រី មិនបានចូលរួមតាមការកោះប្រជុំនោះទេ និងនៅតែបន្តគេចវេស»។
ត្រង់ចំណុចនេះ លោក បានគូសបញ្ជាក់ថា «ជាការកត់សម្គាល់ សកម្មភាពរបស់លោក លោកស្រី ដែលមិនព្រមសហការ និងចូលរួមកិច្ចប្រជុំជាមួយអភិបាលបណ្តោះអាសន្ន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍ម្ចាស់បំណុល និងដំណើរការនីតិវិធីរបស់តុលាការ»។
បើតាមលោក អ៊ុក រី «ក្នុងករណី លោក លោកស្រី នៅតែមិនផ្តល់កិច្ចសហការមិនចូលរួមកិច្ចប្រជុំតាមកោះអញ្ជើញ របស់អភិបាលបណ្តោះអាសន្ននោះទេ លោក លោកស្រី ត្រូវទទួលខុសត្រូវចំពោះការខូចខាត ដែលកើតឡើងដោយសារការមិនព្រមសហការជាមួយអភិបាលបណ្តោះអាសន្ន (មន្រ្តីតុលាការ) អនុលោមតាមច្បាប់ជាធរមាន»៕















-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


