ព័ត៌មានជាតិ
ទីតាំងមួយនៅជ្រោយចង្វារ ត្រូវបានជ្រើសរើសជាកន្លែងព្យាបាលអ្នកឆ្លងកូវីដ-១៩
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសយកទីតាំងមណ្ឌលសុខភាពជ្រោយចង្វារធ្វើជាកន្លែងចត្តាឡីស័កនិងព្យាបាលអ្នកឆ្លងកូវីដ-១៩។

ការសម្រេចជ្រើសរើសយកទីតាំងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០ ខណៈលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកនៅក្នុងខណ្ឌដូនពេញ និងមណ្ឌលសុខភាពជ្រោយចង្វា សម្រាប់ការពង្រីកកន្លែងព្យាបាលអ្នកឆ្លងកូវីដ ១៩។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីលោកអភិបាលរាជធានីភ្នំពេញនិងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងទាំងពីរខាងលើ ក្រុមការងារក៏បានសម្រេចជាគោលការណ៍ជ្រើសរើសយកទីតាំងមណ្ឌលសុខភាពជ្រោយចង្វារ ធ្វើជាកន្លែងសាងសង់អាគារសម្រាប់ការធ្វើចត្តាឡីស័កនិងជាកន្លែងសំរាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយហេតុថា ទីតាំងនោះមានទីធ្លាធំទូលាយអាចសាងសង់ជាអាគារសម្រាប់ធ្វើចត្តាឡីស័ក និងសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្តនិងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំងបន្ថែម ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ ដោយសម្តេចបានបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡើយទេ ពោលគឺអាចអូសបន្លាយរហូតដល់ថ្ងៃទី២៨ មករាឆ្នាំក្រោយ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ