ព័ត៌មានជាតិ
លោក លាង ដឺលុច ៖ សៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ជាក្ដីសង្ឃឹមចង់ឃើញកម្ពុជារុងរឿងរីកចម្រើន
«ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ជាឈ្មោះចំណងជើងសៀវភៅមួយក្បាលដែលទើបចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ ដែលជាស្នាដៃរបស់ លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានអនឡាញថ្មីៗ។
ជាសៀវភៅដែលនិយាយអំពីអ្នកនយោបាយបន្តវេន ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្សារភ្ជាប់នឹងទិដ្ឋភាពប្រវត្តិសាស្ត្រ ព្រមទាំងបុគ្គលិកលក្ខណៈសកម្មភាពការងារ សង្គម នយោបាយ របស់តួអង្គឯកឧត្តម ហ៊ុន ម៉ានី។

លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានអនឡាញថ្មីៗ ប្រាប់នៅក្នុងពិធីសម្ពោធសៀវភៅនៅថ្ងៃទី ២៨ ខែថា សៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ចំណាយពេលសរសររយៈពេល ២ ឆ្នាំ (២០២០-២០២១) មានកម្រាស់ ២៥៥ ទំព័រ។ លោករំឭកថា ដើមឡើយ នៅឆ្នាំ ២០១៣ មានការបោះឆ្នោតថ្នាក់ជាតិ ដែលលោកដឹងថា មានវត្តមានអ្នកនយោបាយជំនាន់ថ្មី ជាអ្នកនយោបាយបន្តវេន ដែលក្នុងនោះមាន ឯកឧត្តម ហ៊ុន ម៉ានី មួយរូបដែរ។
ម្ចាស់ស្នាដៃរូបនេះបញ្ជាក់ថា លោកបន្តសង្កេតរហូតដល់ដំណាច់ឆ្នាំ ២០១៩ ឃើញថា ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើកិច្ចការងារច្រើន ពាក់ព័ន្ធនឹងការងារមនុស្សធម៌ សង្គម យុវជនស្ម័គ្រចិត្ត ដែលលោកគិតថា ជាសញ្ញាល្អមួយជំរុញឱ្យលោកតាក់តែងពី ឯកឧត្តម ហ៊ុន ម៉ានី។

លោក លាង ដឺលុច ឱ្យដឹងថា នៅក្នុងសៀវភៅនេះថ្វីត្បិតតែនិយាយពី ឯកឧត្តម ហ៊ុន ម៉ានី ក៏ប៉ុន្តែលោកក៏បានព្យាយាមសាកសួរយុវជនដែលស្គាល់ឯកឧត្តម ហ៊ុន ម៉ានី អ្នកដែលធ្វើការជាមួយ លោកហ៊ុន ម៉ានី អ្នកសង្កេតពីចម្ងាយ ដូចជាលោក អ៊ូ វីរៈ និងអ្នកនយោបាយចាស់ទុំមួយចំនួនទៀត។
លោកប្រាប់ថា តាមរយៈការងារសង្កេតមើលទៅ ឯកឧត្តម ហ៊ុន ម៉ានី មានឥទ្ធិពលខ្លាំងក្នុងការដឹកនាំចលនាយុវជន ជាពិសេសសកម្មភាពអង្គរសង្ក្រាន្ត ដែលលោកមើលឃើញថាជាការដឹកនាំមួយដែលមោះមុត។
ឆ្លើយសំនួរពីសារព័ត៌មានកម្ពុជាថ្មីថា មូលហេតុនៃការដាក់ចំណងជើងសៀវភៅរបស់លោកថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» លោក លាង ដឺលុច ពន្យល់ថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ជាក្ដីសង្ឃឹមមួយចង់ឃើញប្រទេសកម្ពុជារុងរឿងរីកចម្រើន មានអធិបតេយ្យនៅក្នុងក្របខណ្ឌអន្តរជាតិដែលគេទទួលស្គាល់។
ជាក្ដីសង្ឃឹមចង់ឃើញប្រជាពលរដ្ឋកម្ពុជា មានជីវភាពរុងរឿងរីកចម្រើនដូចគ្នា យុវជនជំនាន់ក្រោយ មានឱកាសក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព ចេះដឹង និងមានសមត្ថភាពប្រកួតប្រជែង ជាមួយប្រជាជនដទៃទៀត នៅក្នុងថ្នាក់ដំបន់ក៏ដូចជានៅក្នុងក្របខណ្ឌអន្តរជាតិ។

លោក លាង ដឺលុច លើកឡើងថា “ជាក្ដីសង្ឃឹមមួយដែលចង់ឱ្យប្រជាពលរដ្ឋដែលគិតទូលាយ ដែលឈ្លោះប្រកែកគ្នា មិនដល់ថ្នាក់យករឿងនយោបាយដើម្បីឱ្យប្រទេសជាតិបាក់បែកនោះទេ”។
ដើម្បីឱ្យដល់ក្ដីសង្ឃឹមនោះ គឺត្រូវមានការងារដែលចាប់ផ្ដើមពីពេលនេះទៅ ដែលគាត់ត្រូវធ្វើអ្វីខ្លះ សម្រាប់ដល់គោលដៅកម្ពុជា។
បើតាម លោក លាង ដឺលុច ឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកនយោបាយបន្តវេន ជាអ្នកដែលមានឥទ្ធិពលនៅក្នុងសង្គមជាអ្នកដែលចូលរួម ធ្វើសេចក្ដីសម្រេចចិត្ត ទាក់ទងទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែស្គាល់ ហ៊ុន ម៉ានីជានរណា?។
នៅក្នុងឃ្លាមួយនៃសៀវភៅនេះ បានសរសេរថា លោក ហ៊ុន ម៉ានី ទុកសិទ្ធិសេរីភាពបញ្ចេញមតិគ្រប់មជ្ឈដ្ឋាននៃមនុស្ស។ តែលោកយល់ឃើញថា លោកត្រូវផ្ដួចផ្ដើមប្រមូលកម្លាំងដើម្បីធ្វើការងារសង្គម សកម្មភាពមនុស្សធម៌ និងបណ្ដុះគំនិតខ្មែរនិយមឱ្យកាន់តែច្រើន ឱ្យគ្របដណ្ដប់លើក្រុមមនុស្សដែលជ្រើសរើសសម្លឹងមើលតែទិដ្ឋភាពអវិជ្ជមាន។ លោក ហ៊ុន ម៉ានី ចង់ដូរផ្នត់គំនិតខ្មែរពីទិដ្ឋភាពនៃជាតិនិយមបែបអវិជ្ជមានទៅជាជាតិនិយមបែបវិជ្ជមាន៕
អត្ថបទ៖ ឡេង ដេត




-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


