សន្តិសុខសង្គម
អធិការស្រុកបរកែវ រងការចោទថា ទះបុរសម្នាក់ មួយកំផ្លៀង និងទាត់បីជើង ប៉ុន្តែលោកបដិសេធ
បើតាមប្រភពពីមន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកបរកែវ ខេត្តរតនគិរី មួយរូបបានលើកឡើងថា លោក ថេង ច័ន្ធធី អធិការនគរបាលស្រុកបរកែវ បានទះទាត់បុរសម្នាក់ ខណៈបុរសម្នាក់នោះនោមដាក់ជញ្ជាំង នៃរបងអធិការដ្ឋាននគរបាលស្រុកបរកែវ កាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។
ឪពុកបុរសរងគ្រោះ បានឱ្យអ្នកយកព័ត៌មានដឹងតាមទូរស័ព្ទថា កូនគាត់មានឈ្មោះ ទីង ប៉ោង ភេទប្រុស អាយុ៣៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិស៊ូ ឃុំឡាម៉ិញ ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបាន លោក ថេង ច័ន្ធធី អធិការនគរបាលស្រុកបរកែវ ទះមួយកំផ្លៀង ហើយទាត់ថែមបីជើងទៀត ស្របពេលដែលបុរសនោះបាននោមដាក់ជញ្ជាំង។
បើតាមការរៀបរាប់របស់បុរស ទីង ប៉ោង ថា នៅវេលាម៉ោង២ និង៤០នាទី រូបគាត់បានរាកនោមពេក ស្របពេលដោយមើលឃើញមានសភាពស្ងាត់គ្មានមនុស្សទៀតផងនោះ គាត់ក៏បាននោមដាក់ជញ្ជាំងរបងអធិការដ្ឋាននគរបាលស្រុកពិតមែន។ តែរំពេចនោះ លោកអធិការ បើកឡានចូលមកដល់ បានប្រទះឃើញគាត់កំពុងបាញ់នោម។ ពេលនោះលោក ថេង ច័ន្ធធី អធិការ បានហៅលោកចូលទៅក្នុងកន្លែងអធិការឱ្យលឿន រួចលោកក៏បានរត់មុខឡានលោកអធិការចូលទៅក្នុងតាមបញ្ជាគាត់។ ស្រាប់តែរំពេចនោះ លោក ថេង ច័ន្ធធី បានចុះពីលើឡាន រួចទះលោកមួយកំភ្លៀង ហើយទាត់បីជើងថែម ទៀត ដោយលោកអធិការមិនបាននិយាយស្តីបន្ទោស ឬណែនាំអ្វីនោះឡើយ។

ប៉ុន្តែរាល់ការលើកឡើងខាងលើ លោក ថេង ច័ន្ធធី អធិការនគរបាលស្រុកបរកែវ បានបដិសេធទាំងស្រុង រាល់ការចោទប្រកាន់ទាំងនោះ។ លោកបានបន្តថា ព្រោះក្នុងថ្ងៃនោះ លោកមិនបាននៅកន្លែងនោះទេ គឺលោកបានដាក់ច្បាប់ដោយមានធុរៈមកធ្វើបុណ្យ លោកឪពុកក្មេក នៅក្រុងបានលុងខេត្តរតនគិរី។
លោកអធិការស្រុកបញ្ជាក់ថា លោកមានលិខិតស្នាមបញ្ជាក់ត្រឹមត្រូវថា ម៉ោងពេល និងថ្ងៃខែដែលមានការចោទប្រកាន់នោះ គឺលោកកំពុងនៅឯក្រុងបានលុង ដើម្បីធ្វើបុណ្យឪពុកម្ដាយក្មេក។
បើតាមការបញ្ជាក់ពីលោក ថេង ច័ន្ធធី សង្ស័យថា រឿងនេះមានអ្នកនៅពីក្រោយខ្នងញុះញង់អុចអាលរៀបចំសេណារីយ៉ូបង្កើតជារឿងនេះឡើង ប៉ុនប៉ងទម្លាក់កំហុសលើរូបលោក ដោយចេតនាណាមួយ។ លោកបន្តថា លោកសង្ស័យទៅលើមន្ត្រីណាមួយដែលមិនពេញចិត្តនឹងលោក ហើយប្រឌិតរឿងនេះឡើង។
លោក ថេង ច័ន្ធធី បញ្ជាក់ថា លោកនឹងត្រៀមប្ដឹងទៅភាគីម្ខាងទៀត ដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងដែលរៀបចំរឿងនេះឡើង។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោកអធិការស្រុកបរកែវបានបញ្ជាក់ថា៖ “ខ្ញុំមិនដែលស្គាល់អ្នកដែលគេថាខ្ញុំទាត់នោះផង តើខ្ញុំបានអ្វីទាត់? បើទាត់ បើទះកំភ្លៀង វាគួរតែមានស្លាកស្នាមខ្លះដែរ? ដូចម្ដេចបានជាមិនបង្ហាញភស្តុតាងផង?”។
ក្នុងរឿងក្រុមគ្រួសារដែលចោទប្រកាន់មកលើរូបលោកអធិការនេះ លោកអធិការស្រុកបញ្ជាក់ថា មានបញ្ហា ២ គឺគ្រួសារនេះបានដាំដំឡូងនៅក្រោយអធិការនគរបាលស្រុកគ្រាកន្លងមក តែឥឡូវនេះលោកលែងឱ្យធ្វើទៀតហើយ និងបញ្ហាមួយទៀត គ្រួសារនេះតែងតែចាក់ធុងបាសតម្លង់ដល់ការធ្វើការងាររបស់មន្ត្រីនៅអធិការដ្ឋាន លោកតែងតែណែនាំមិនឱ្យចាក់ធុងបាស់ឮខ្លាំងពេក។ នេះអាចជាដើមចមដែលគេប្រឌិតរឿងវ៉ៃតប់នេះឡើង។
ដោយឡែក រាល់ព័ត៌មានខាងលើ អ្នកយកព័ត៌មានយើង មិនទាន់ដឹងថា ជនរងគ្រោះ ដែលបានអះអាងខាងលើនោះ នឹងដាក់ពាក្យបណ្តឹង ឬយ៉ាងណានោះទេ។ ប៉ុន្តែនៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានប្រភពបានឱ្យអ្នកយកព័ត៌មានដឹងថា ឪពុករបស់ជនរងគ្រោះនោះ អាចដាក់ពាក្យបណ្តឹងនៅអង្គភាព នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ព្រោះឪពុកជនរងគ្រោះក៏ជាមន្ត្រីនគរបាលនៅស្រុកបរកែវដែរ៕
អត្ថបទ៖ វុទ្ធឦសាន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


