KPT+
តើមនុស្សវិកលចរិត គេសម្គាល់បានយ៉ាងដូចម្ដេច?
អ្នកប្រហែលជាធ្លាប់បានឃើញប្រភេទមនុស្ស ដែលវង្វេងស្មារតី ច្រើននៅតាមទីសាធារណៈ គ្មានគ្រួសារ គ្មានទីជម្រក ឃើញពួកគេវិលវល់ជាមួយនឹងសំលៀកបំពាក់ដ៏កញ្ចាស់ ខ្លួនប្រាណវិញស្គមរីងរៃ រកអនាគតមិនឃើញឡើយ។

មែនហើយ ពួកគេត្រូវបានយើងហៅថាមនុស្សឆ្កួត ការពិតទៅគឺអ្នកខ្លះក៏ធ្លាប់ជាមនុស្សមានស្មារតីដូចយើងដែរ ប្រហែលជាមកពីឥទ្ធិពលគ្រឿងញៀន ឬមកពីបញ្ហាជីវិតក៏យើងមិនដឹង។
គ្រប់គ្នាសុទ្ធតែធ្លាប់មានបញ្ហាផ្លូវចិត្ត មានការឈឺចាប់គ្រប់ៗគ្នាមិនថាមានក្រ ក្មេងចាស់ ប្រុសស្រីនោះទេ ប៉ុន្តែយើងនៅមានស្មារតី ដឹងខុសត្រូវធម្មតា។ ចុះកត្តាអ្វីទៅដែលបណ្ដាលឲ្យមនុស្សមួយភាគតូច ទៅជាមិនគ្រប់ទឹកមិនដឹងអីបែបនេះ?
ពាក្យថាមនុស្សឆ្កួត គឺសំដៅទៅប្រភេទមនុស្សដែលគ្មានស្មារតី មិនដឹងការអ្វីសោះ និយាយរួមគឺ គាត់សរសៃប្រសាទ គ្មានសតិដូចមនុស្សធម្មតា។ មូលហេតុមានច្រើនបែប ច្រើនយ៉ាង ពួកគាត់អាចទទួលរងសម្ពាធខ្លាំងធ្ងន់ធ្ងរដូចជា៖
·ការបែកបាក់ ព្រាត់ប្រាស់ មនុស្សជាទីស្រលាញ់
·បញ្ហាជីវភាពគ្រួសារ
·ជំងឺរ៉ាំរ៉ៃ ( ទឹកនោមផ្អែមជាដើម )
·បញ្ហាខួរក្បាល
·ធ្លាប់គេវាយប្រហារ
·ធ្លាប់ធ្វើសង្គ្រាម
·ក្បាលទង្គិចនឹងវត្ថុរឹង បណ្ដាលឲ្យប៉ះពាល់សរសៃប្រសាទ
·មកដល់បច្ចុប្បន្ន កត្តាដែលពិបាកទប់ទល់នោះគឺ គ្រឿងញៀន និងជាតិអាល់កុល។

សុខភាពផ្លូវចិត្តមនុស្សម្នាក់ៗ គឺមិនដូចគ្នាទេ គាត់អាចនឹងជួបប្រទះបញ្ហាដូចអ្នកដែរ ប៉ុន្តែមិនរឹងមាំដូចអ្នកក៏ថាបានដែរ។ ការព្យាបាលមនុស្សដែលមានសភាពបែបនេះ គឺមានឱកាសតិចបំផុត ព្រោះថាខួរក្បាលគាត់ ត្រូវបានបំផ្លាញពិបាកព្យាបាលខុសពីរបួសលើរាងកាយ ផ្លូវចិត្តទន់ជ្រាយ លែងយល់ការអ្វីទាំងអស់ទៅហើយ៕
អត្ថបទ៖ វារី
ចុចអាន៖បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត
ចុចអាន៖តើអ្វីជាភាពខុសគ្នារវាង «បញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្ត» ដែលតែងតែមានការយល់ច្រឡំ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


