ព័ត៌មានជាតិ
បណ្ឌិត ឈាង វណ្ណារិទ្ធ លើកឡើងពីសារសំខាន់នៃការការពារផ្លូវចិត្តក្នុងពេលមានជម្លោះជាមួយថៃ
អគ្គលេខាធិការរងរដ្ឋសភាលោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងថាការការពារផ្លូវចិត្តក្នុងពេលដែលប្រទេសមានជម្លោះជាមួយថៃកសាងបាននូវគុណតម្លៃនិងមនោសញ្ចេតនារួមជាមួយជាតិ ជំរុញការគិតនិងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ កាត់បន្ថយការបែកបាក់ផ្ទៃក្នុង និងបង្រៀនសង្គមឱ្យមានការប្រុងប្រយ័ត្ន និងរក្សាភាពស្ងប់ស្ងាត់ក្រោមសម្ពាធ។

ថ្លែងក្នុងការធ្វើបាឋកថាស្ដីពី «យុទ្ធសាស្ត្រការការពារផ្លូវចិត្តអំឡុងពេលជម្លោះរវាងកម្ពុជា-ថៃ» ជូនដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ថា សត្រូវតែងតែទទួលបាននូវប្រយោជន៍ពេលដែលប្រទេសមួយបែកបាក់ផ្ទៃក្នុង។ លោកបន្ថែមថាក្នុងស្ថានភាពជម្លោះរវាងប្រទេសនិងប្រទេសការរក្សាផ្លូវចិត្តរបស់ពលរដ្ឋគឺជារឿងដែលសំខាន់ព្រោះការធ្វើបែបនេះមិនត្រឹមតែកាត់បន្ថយនូវការបែកបាក់ផ្ទៃក្នុងប៉ុណ្ណោះទេ តែបានកសាងនូវគុណតម្លៃមនោសញ្ចេតនាជាតិ និងការប្រុងប្រយ័ត្នផងដែរ។
លោកបន្ថែមថាដើម្បីការពារផ្លូវចិត្ត មិនត្រូវធ្វើឲ្យមានការតានតឹង មិនប្រើអារម្មណ៍ មិនជ្រួលច្របល់ រក្សាភាពនឹងន ជឿជាក់លើរដ្ឋាភិបាល គឺសំដៅលើការពង្រឹងផ្លូវចិត្តរបស់ខ្លួនអោយរឹងមាំក្នុងស្ថានការណ៍ណាមួយ ដើម្បីចៀសវាងការបាក់ទឹកចិត្តដែលជាដើមចមធ្វើអោយយើងមិនអាចបំពេញកិច្ចការណាមួយជាប្រយោជន៍ដល់ខ្លួនផ្ទាល់និងសង្គម។

ប្រទេសថៃបានបើកការវាយប្រហារលើកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា និងបន្តរហូតដល់យប់ថ្ងៃទី២៨ ខែកក្កដា មុនបទឈប់បាញ់ចូលជាធរមាន។ ក្រោយបទឈប់បាញ់ចូលជាធរមានទាហាន និងអាជ្ញាធរថៃបានបង្ករឿងជាមួយកម្ពុជាជាបន្តបន្ទាប់ដោយមានទាំងការប្រើចិត្តសាស្ត្រព័ត៌មានយោធា និងការចូលមករាយលួសបន្លាបណ្ដេញពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ចេញពីផ្ទះសំបែងជាដើម។
អ្នកជំនាញចិត្តសាស្ត្រលោក ស៊ាង លាប ធ្លាប់លើកឡើងប្រាប់កម្ពុជាថ្មីថាក្នុងស្ថានភាពដូចបច្ចុប្បន្ននេះពលរដ្ឋប្រឈមមុខនឹងបញ្ហាថប់បារម្ភច្រើនដែលប៉ះពាល់ដល់ការទុកចិត្តលើរដ្ឋាភិបាលនិងសុខភាពផ្លូវចិត្តរបស់ពួកគេដោយផ្ទាល់ផងដែរ។ លោកជំរុញដល់ពលរដ្ឋសូមតាមដាននូវព័ត៌មានផ្លូវការពីរដ្ឋាភិបាល ធ្វើលំហាត់ប្រាណ ធ្វើសមាធិ និងរក្សានូវដំណេកឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សានូវកម្លាំងចិត្តរបស់ខ្លួនក៏ដូចជាថែរក្សាផ្លូវចិត្តបានល្អផងដែរ។

ប្រទេសកម្ពុជា និងថៃគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅចុងខែតុលានេះដោយមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ។ ថ្លែងក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃទី២០ ខែតុលា នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពលរដ្ឋបន្តជឿទុកចិត្តលើរដ្ឋាភិបាល និងយោធារបស់កម្ពុជា។ សម្ដេចថា ពេលនេះមិនមែនជាពេលបំបែកបំបាក់ការទុកចិត្តគ្នានោះទេ សូមមូលមតិគ្នាជាធ្លុងមួយជឿជាក់លើកងទ័ពកម្ពុជាដែលបានលះបង់ការពារទឹកដី៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


