Connect with us

ព័ត៌មានជាតិ

លើក​​កម្រិត​អនុវិទ្យាល័យ ហ៊ុន សែន ​ក្អម​សំណ ទៅ​កម្រិត​វិទ្យាល័យ​ហ៊ុន សែន​ក្អម​សំណ

បានផុស

នៅ

ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា ​អនុវិទ្យាល័យ​ ហ៊ុន សែន ក្អម​សំណ ត្រូវ​បាន​លើក​កម្រិត​ទៅ​ជា​វិទ្យាល័យ​​ក្អមសំណ​វិញ ដើម្បី​ពង្រីក​ការ​អប់រំដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

លោក ចេង សំអុល ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្ត​កណ្ដាល បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ឆ្នាំសិក្សា២០២១-២០២២ អនុវិទ្យាល័យ ហ៊ុន សែន​ ក្អមសំណ ត្រូវ​បាន​លើក​កម្រិត​ទៅ​ថ្នាក់​វិទ្យាល័យ​ហ៊ុន សែន ​ក្អមសំណ​​ដែលមាន​រហូត​ដល់​ថ្នាក់ទី ១២ ដើម្បីបង្ខិតការ​ផ្តល់​ចំណេះ​ដឹង​ទូទៅ​ជា​មូលដ្ឋាន​​ឲ្យ​កាន់​តែ​នៅ​ជិត​ប្រជាពលរដ្ឋ ដែល​​ងាយស្រួលនិង​មិន​មាន​ការ​បារម្ភ​របស់​ឪពុក​ម្តាយ ពេល​កូន​ធ្វើដំណើរ​ឆ្ងាយ​មក​សិក្សា​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចេង សំអុល​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ទូទាំង​ខេត្ត​កណ្ដាល​មាន​ថ្នាក់​កម្រិត​អនុវិទ្យាល័យ ១០០ កន្លែង វិទ្យាល័យ​ចំណេះដឹង​ទូទៅ ៤០ កន្លែង និង​វិទ្យាល័យ​អប់រំ​ពិសេស ០១ កន្លែង។

ដោយឡែក​បើ​តាម​លោក​ប្រធាន​មន្ទីរ ឃុំ​ខ្លះ​មាន​កម្រិត​អនុវិទ្យាល័យ​​ដល់​ទៅ ៣ កន្លែង ហើយ​ថ្នាក់​វិទ្យាល័យ​មាន​គ្រប់​ស្រុក​ទាំង​អស់។

លោក ចេង សំអុល ​បាន​ឲ្យ​ដឹង​បន្ត​ថា ការ​ផ្តល់​ការ​បណ្តុះបណ្តាលធនធាន​មនុស្ស​នៅថ្នាក់​មូលដ្ឋាន ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ហើយ​ក៏​ជា​គោលនយោបាយ​របស់​ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់​បន្ថយ​អត្រា​បោះ​បង់ចោល​ការសិក្សា​របស់សិស្ស​ដែល​មាន​ជីវភាពក្រីក្រ ក្នុងការ​បង្កើនចំណេះដឹង​ដល់ពួកគេនៅថ្នាក់មូលដ្ឋាន។

លោក​ប្រធានមន្ទីរ​បាន​បន្ត​ថា ​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​តាម​រយៈការ​ផ្តល់​​អគារសិក្សា​​ថ្មីៗ​រាប់​រយ​អគារ។ មក​ដល់​ពេលនេះ​សម្តេច​តេជោ​ ហ៊ុន សែន បាន​ផ្តល់​អគារ​សិក្សា​ចំនួន ៦២៤ អគារ ស្មើ​ជាង ៣ ពាន់​បន្ទប់ ដែល​បាន​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​លើ​វិស័យ​អប់រំ​ បង្កើត​ធនធាន​មនុស្ស​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា២ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម