KPT+
ស្គាល់ក្រដាសអនាម័យ ៥ ប្រភេទនេះឲ្យច្បាស់ ងាយស្រួលប្រើឲ្យចំគោលដៅ
ក្រដាសជូតមាត់ គឺជារបស់ប្រើប្រាស់ក្នុងផ្ទះ ដែលយើងធ្លាប់ស្គាល់ ពីការជូតមុខ ជូតខ្លួនក្នុងបន្ទប់ទឹក ផ្ទះបាយជាដើម។ ប៉ុន្តែតើអ្នកដឹងទេថា វាមានប៉ុន្មានប្រភេទ? តើក្រដាសជូតមាត់នីមួយៗ ធ្វើការខុសគ្នាយ៉ាងណា? បើប្រើមិនបានត្រឹមត្រូវ នឹងមានផលរំខានអ្វីកើតឡើង?
១ ក្រដាសបង្គន់ (Toilet paper)

ដូចដែលយើងឃើញនៅក្នុងបន្ទប់ទឹក ក្រដាសបង្គន់ប្រភេទនេះត្រូវបានផលិតចេញពីដើមពីដើមឈើ ឬក្រដាសដែលកែច្នៃឡើងវិញ ពីក្រដាសកែឆ្នៃមានជាទម្រង់ពណ៌សស្អាត ក៏ដូចជាទំហំផ្សេងៗ។ មុខងារ៖ ចំណាយលើការបញ្ចេញចោលរបស់យើង។ ដូច្នេះហើយ មិនគួរប្រើសម្រាប់ជូតមុខ និងជូតភ្នែក ឬត្រូវបានរុំនៅក្នុងអាហារ ឬប្រើដើម្បីស្រូបប្រេងទេ ព្រោះក្នុងដំណើរការផលិតសារធាតុដូចជា សូដ្យូម អ៊ីដ្រូអុកស៊ីត និងឌីអុកស៊ីតត្រូវបានប្រើប្រាស់ ដែលជាសារធាតុបង្កមហារីក ហើយនៅសល់ក្នុងក្រដាស។
២ ក្រដាស់ជូតមុខ (Tissue Paper)

ប្រើសម្រាប់ជូតលើមុខបន្ទាប់ពីលាងមុខ ឬលុបគ្រឿងសម្អាងរួច។ វាមានសភាពទន់ ត្រូវបានប្រើជាពិសេស ហើយមិនគួរបោះចោលបង្គន់ឡើយ ព្រោះនឹងធ្វើឲ្យបំពង់ងាយស្ទះ។ ប្រសិនបើវាជាក្រដាសជូតមុខ វាជាធម្មតាត្រូវបានវេចខ្ចប់ក្នុងប្រអប់ក្រដាសកាតុងធ្វើកេសរាងចតុកោណ ដែលអាចងាយស្រួលយក និងប្រើប្រាស់។ មុខងារ៖ ប្រើសម្រាប់ជូតមុខ ជូតសម្អាតគ្រឿងសម្អាង។ ដូច្នេះវាយនភាពគឺទន់ ប្រឆាំងនឹងការរលាក។
៣ ក្រដាសលើតុ (Table paper napkins)

ប្រើសម្រាប់លើតុ ប្រើជំនួសកន្សែង។ លក្ខណៈសម្បត្តិរបស់ក្រដាសនេះគឺទន់ ស្រដៀងនឹងក្រដាសជូតមុខ។ ប៉ុន្តែវាត្រូវតែស្អិត និងមិនងាយខូច ហើយមិនគួរទម្លាក់ចូលក្នុងបង្គន់ទេ ព្រោះវាអាចស្ទះបំពង់ទឹកបានយ៉ាងងាយ។ មុខងារ៖ ប្រើសម្រាប់ជូតបបូរមាត់ឲ្យស្អាត ក្រោយហូបអាហាររួច។
៤ កន្សែងដៃក្រដាស (Paper Hand Towel)

ចំពោះក្រដាសអនាម័យ យើងឃើញមាននៅតាមបង្គន់សាធារណៈ មន្ទីរពេទ្យ សណ្ឋាគារ ដែលជាប្រអប់ដាក់តាមជញ្ជាំង វារឹង មិនរសាយ ឬបែកពេលប៉ះនឹងទឹក វាស្រូបទឹកបានល្អ នៅលើស្បែក។ ប៉ុន្តែមិនគួរយកទៅប៉ះនឹងអាហារ ឬប្រើដើម្បីស្រូបយកប្រេង ពីអាហារឡើយ។ មុខងារ៖ ប្រើសម្រាប់ជូតដៃមួយមុខ។
៥ កន្សែងក្រដាស (Paper Towel)

វាជាក្រដាសដែលភាគច្រើនប្រើក្នុងការងារផ្ទះបាយ សម្រាប់ប្រើប្រាស់ក្នុងផ្ទះទូទៅ ជំនួសឲ្យកន្សែង កម្រាល ឬក្រណាត់តុ អាចប្រើដើម្បីស្រូបប្រេងពីការចៀន។ ប៉ុន្តែមិនគួរប៉ះលើស្បែកឡើយ។ មុខងារ៖ ប្រើសម្រាប់ជូតសម្អាតធូលីដី ស្រូបយកប្រេងពីការចៀនជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាស៊ីនសម្ងួត និងក្រដាសជូតដៃ មួយណាអាចកម្ចាស់មេរោគបានល្អជាង?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ