KPT+
៤ វិធី ការពារទឹកហូរចូលផ្ទះ ក្នុងរដូវវស្សានេះ
ពេលភ្លៀងម្តងៗ យើងត្រូវប្រឈមនឹងបញ្ហាទឹកហូរចូលផ្ទះ ឬពិបាកបង្ហូរចេញជាដើម។ ដែលទាំងនេះ ធ្វើឲ្យផ្ទះជោរជន់ ទៅដោយទឹក ពិបាករស់នៅ ហើយជាពិសេស ផ្ទះដែលមានទីទួល គឺងាយនឹងមានទឹកហូរចូលណាស់។
យ៉ាងណាមិញ បញ្ហាទឹកជន់លិចមកពីប្រឡាយផ្លូវ ឬលូ ហូរចូលផ្ទះជារឿងមួយទៅហើយ អ្វីដែលសំខាន់ គឺរកវិធីទប់ស្កាត់ ដោះស្រាយបញ្ហា ដើម្បីបញ្ចៀសការខូចខាតផ្ទះ និងទ្រព្យសម្បត្តិជាដើម។
១ បាវខ្សាច់

ប្រើបាវខ្សាច់ដើម្បីផ្លាស់ប្ដូរទិសដៅទឹក។ ដោយការដាក់បាវខ្សាច់ត្រូវដាក់នៅកម្រិតសមស្រប ដែលនឹងធ្វើឲ្យលំហូរទឹកផ្លាស់ប្ដូរទៅទិសផ្សេង។ ជាពិសេស ជួយបញ្ចៀសកុំឲ្យវាហូរចូលផ្ទះបានងាយ។
២ បន្ទះឈើ ឬកម្រាលឈើ
ដូចគ្នាជាមួយបាវខ្សាច់បន្ទះឈើ ឬកម្រាលឈើគឺផ្លាស់ប្ដូរទិសដៅទឹកដែរ ហើយវាផ្តល់លទ្ធផលល្អជាងបាវខ្សាច់ ប៉ុន្តែត្រូវការពេលវេលាដើម្បីរៀបចំ និងដំឡើង។ ប៉ុន្តែវាមានអត្ថប្រយោជន៍ក្នុងការដំឡើង និងដកចេញបានយ៉ាងលឿន ដោយមនុស្សតែម្នាក់ប៉ុណ្ណោះ។
៣ ធ្វើទំនប់ជុំវិញផ្ទះ
វិធីសាស្រ្តនេះ អាចទាមទារការវិនិយោគនិងការរៀបចំរយៈពេលយូរជាមុន ដែលទំនប់នេះ ត្រូវតែពង្រឹងបេតុងតែប៉ុណ្ណោះ។ ជញ្ជាំងកំបោរ ឬជញ្ជាំងធម្មតាមិនទប់ទឹកបានទេ។

៤ កែលម្អតំបន់ជុំវិញផ្ទះ
សង់របាំងនិងជីកអណ្ដូងដើម្បីទប់ទឹក។ បន្ទាប់មកប្រើម៉ាស៊ីនបូមទឹក ដើម្បីបូមទឹកទាំងអស់នៅខាងក្រៅ ប្រសិនបើទឹកហូរចូលទៅក្នុងផ្ទះលឿន។ ជាពិសេសការធ្វើបែបនេះ ដើម្បីគ្របដណ្ដប់មាត់បំពង់ទៅគែមនៃស្នប់ ដើម្បីឲ្យខ្ពស់ជាងនេះ និងដំឡើងម៉ាស៊ីនបូមទឹក ជួយបូមទឹកចេញ ហើយការពារការជន់លិចផ្ទះបានមួយកម្រិត។
ជារួម ទឹកជំនន់ហូរចូលផ្ទះក្នុងពេលភ្លៀងបែបនេះ គឺមិនមែនជារឿងស្រួលទេ។ យើងត្រូវប្រឈមនឹងការខូចខាតទ្រព្យសម្បត្តិ និងរបស់សំខាន់ៗជាច្រើន។ ដូច្នេះ វិធីដ៏ល្អ គឺត្រូវទប់ទល់ និងការពារមុន គឺប្រសើរបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញាទាំង ៥ បង្ហាញថា រុក្ខជាតិត្រូវការទឹកហើយ!
ចុចអាន៖ទម្លាយអាថ៌កំបាំងជនជាតិ ជប៉ុន ពីវិធីរក្សាបន្លែទុកបានរាប់ខែ និងនៅតែឆ្ងាញ់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


