បច្ចេកវិទ្យា
ROG Fan Gathering
ASUS បានបង្កើតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ សម្រាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិក អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator ដែលត្រូវការម៉ាស៊ីនកុំព្យូទ័ររួយដៃមានកម្លាំងខ្លាំង និងការច្នៃប្រឌិតខ្ពស់នោះ គឺ ROG Fan Gathering 2022។

ក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ ៥០០ នាក់ សម្រាប់ ១ ថ្ងៃពេញ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗ ដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅរហូតដល់ម៉ូដែលលំដាប់ខ្ពស់ ដែលមានតម្លៃរហូតដល់ទៅជិត ៥០០០ ដុល្លារ ក្នុងនោះរួមមាន៖ សេរី TUF 2022 សម្រាប់អ្នកឌីស្សាញឬលេងហ្គេមទូទៅសេរី ROG Strix G និងROG Strix Scar Edition សម្រាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង សេរីZephyrus G15 និង M16សម្រាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត សេរី Zephyrus Flow Z13 ស្រាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ ១៣ អ៊ីញហើយអាចដកអេក្រង់បាន និងសេរីលំដាប់កំពូលដែលមានអេក្រង់ដល់ទៅ ២ និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះ គឺROG Zephyrus DuoGX650 ផងដែរ។


ក្រៅពីផលិតផលដ៏គួរឲ្យចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួមចែករំលែកនិងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោកឆេងសុភក្ត្រ (Mr. Reanthort) លោក John Sey Mr. Ream Angkor ក៏ដូចជា Influencer Tik Tok ផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះ គឺមានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗជាច្រើនដែលធ្វើឲ្យទិដ្ឋភាពកាន់តែសប្បាយរីករាយ។




ចំណុចសំខាន់នៃកម្មវិធីនេះបន្ថែមទៀតនោះ គឺការប្រកួតហ្គេម Valorant យ៉ាងស្វិតស្វាញរវាងក្រុមTeam Max និង ReigN Priority នៅលើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង។ ចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើនព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័រ និងគ្រឿងលំអកុំព្យូទ័រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ។
PRESS CONTACTS
Ms. SAK Sovannry
Digital Marketer
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


