នយោបាយ
បេក្ខភាពចៅសង្កាត់បក្សភ្លើងទៀនដោះខោអាវដើរចេញពីបក្សភ្លាមចុះឃោសនាឱ្យគណបក្សប្រជាជនតាមមូលដ្ឋាន
លោក ឡុង រ៉ា បេក្ខភាពឈរលេខរៀងទី១ សង្កាត់ច្បារអំពៅទី២មកពីគណបក្សភ្លើងទៀនសម្រេចចិត្តដោះសម្លៀកបំពាក់បក្សរបស់ខ្លួនចេញរួចមកស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារួចមកបានដឹកនាំសមាជិកបក្សភ្លើងទៀនចំនួន៣៥នាក់មកចុះឃោសនាឲ្យគណបក្សប្រជាជនកម្ពុជាវិញដោយគ្មានការបង្ខិតបង្ខំឡើយ។

លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១ ខែមិថុនា ២០២២ នេះថា កាលពីរសៀលថ្ងៃទី ៣១ ខែឧសភាម្សិលមិញនេះលោក ឡុង រ៉ា បេក្ខភាពឈរលេខរៀងទី១ សង្កាត់ច្បារអំពៅទី២ មកពីបក្សភ្លើងទៀនហើយបានសម្រេចដោះខោអាវបក្សរបស់ខ្លួនកាលពីព្រឹកថ្ងៃទី ២៨ ខែឧសភានៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងបានស្ម័គ្រចិត្តភ្លាមៗចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញនោះបានដឹកនាំសមាជិករបស់បក្សភ្លើងទៀនចូលរួមចុះឃោសនាជាមួយគណបក្សប្រជាជនកម្ពុជាតាមបណ្តាខ្នងផ្ទះក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ដើម្បីបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងថាលោកបានចាកចេញពីបក្សភ្លើងទៀនហើយមកចូលរួមគណបក្សប្រជាជនកម្ពុជាវិញហើយ។

លោក យ៉ិន វុធ បានបន្តថាក្នុងអំឡុងឆ្នាំ ២០១៧ លោកឡុង រ៉ា ធ្លាប់បានជាប់ជាចៅសង្កាត់ច្បារអំពៅទី២មកពីបក្សប្រឆាំងបានរយៈពេល៤ខែមុនពេលដែលបក្សប្រឆាំង (សង្រ្គោះជាតិ) ត្រូវបានរំលាយទៅនោះ។
ទាក់ទិន និងការចុះឃោសនាលោក ឡុង រ៉ា បច្ចុប្បន្នជាសមាជិកគណបក្សប្រជាជនកម្ពុជាបាននិយាយថា លោកអស់ជំនឿនឹងមេបក្សភ្លើងទៀនទៀតហើយព្រោះគណបក្សប្រឆាំងនេះបានត្រឹមតែប្រើល្បិចបោកប្រាស់សមាជិកបក្សនឹងប្រជាពលរដ្ឋដែលគាំទ្របក្សខ្លួន។

ប៉ុន្តែធាតុពិតរូបលោកផ្ទាល់ដែលខិតខំបម្រើបក្សប្រឆាំងអស់រយៈពេលជិត២០ឆ្នាំមកនេះគឺបានត្រឹមទទួលតំណែងខ្យល់ហើយរូបលោកផ្ទាល់រួមទាំងក្រុមគ្រួសារសឹងរកលុយទិញអង្ករច្រកឆ្នាំងពុំបានផង។ ដូច្នេះហើយទើបលោក សម្រេចចិត្តចាកចេញពីប្រឆាំងនេះមកចូលរួមគណបក្សប្រជាជនកម្ពុជាវិញដោយគ្មានអាឡោះអាល័យបក្សប្រឆាំងសូម្បីតែបន្តិចក៏គ្មានដែរ។

លោក ឡុង រ៉ា សូមបញ្ជាក់ទៅមិត្តភក្រ័ក៏ដូចជាបងប្អូនជិតឆ្ងាយដែលលោកបានស្គាល់សូមឲ្យបានដឹងឮថា លោកលែងជាមនុស្សរបស់បក្សប្រឆាំងចាប់តាំងពីថ្ងៃទី២៨ខែឧសភាក្នុងពេលដែលលោកស្មគ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយ។ លោកនិកស្តាយក្រោយខ្លាំងណាស់ដែលបានលុងខ្លួនបម្រើបក្សប្រឆាំងអស់រយះពេលជាង២០ឆ្នាំមកនេះ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន