ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងទួរគី វាយប្រហារជុំរុំក្រុមបះបោរស៊ីរី សម្លាប់មនុស្សជាង ៣០នាក់
យន្តហោះចម្បាំងរបស់ទួរគី នៅរសៀលថ្ងៃច័ន្ទនេះ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែងរបស់ពួកបះបោរស៊ីរី ដែលស្ថិតនៅភាគខាងជើង ឈាងខាងកើតប្រទេសនេះ នាំឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់។ នេះបើតាមប្រភពព័ត៌មានពីក្រុមបះបោរ និងអ្នកឃ្លាំមើលសង្គ្រាមនៅទីនោះ។

ប្រភពពីក្រុមបះបោរស៊ីរី និយាយថា យន្តហោះរុស្ស៊ី ជាមួយទួរគី បានវាយប្រហារជំរុំទ័ពរបស់ខ្លួននៅឯ Kafr Takharim ក្នុងខេត្ត Idlib ប្រមាណ ១០គីឡូម៉ែត្រ ពីព្រំដែនទូរគី នាំឲ្យមនុស្ស ២០នាក់ស្លាប់។ ប៉ុន្តែបើតាមព័ត៌មានពីអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេស មានមូលដ្ឋាននៅស៊ីរី ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារពីដែនអាកាស គឺមានដល់ ៣៤នាក់។
ចាប់តាំងពីមានការតវ៉ាប្រឆាំងប្រធានាធិបតី Bashar al-Assad និងការបះបោរមក សង្គ្រាមស៊ីរី បានអូសបន្លាយអស់រយៈពេលជាង ៩ឆ្នាំហើយ ដោយរដ្ឋភិបាលរបស់លោក Bashar al-Assad ដែលគាំទ្រដោយរុស្ស៊ី បានប្រើប្រាស់សព្វាវុធដែនអាកាស វាយបណ្តេញក្រុមបះបោរចូលទៅគៀកនិងព្រំដែនទួរគី មកទល់នឹងពេលនេះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
ចុចអាន៖
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


